កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូត​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ​ (​ក​៤)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ និង​មានការ​សម្របសម្រួល​ពី​លោក​ សឿ​ន​ មុនី​រ័​ត្ន​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូត​ថ្នាំ​ញៀន​ ជាង​១​គីឡូក្រាម​ ។​

​ជនសង្ស័យឈ្មោះ គិត​ សុខា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ត្រូវ​បានឃាត់ខ្លួននៅថ្ងៃទី២១ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៧​និង​៣០​នាទីល្ងាច​ នៅ​ចំណុច​ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ និងដកហូតបានសារធាតុញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​១០៣៥.៤១ក្រាម​ ។​

​បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕ដោយ៖ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print