លោកចូបៃឌិន៖ នឹងផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋដោយឥតគិតថ្លៃ​

ចែករំលែក៖

នៅថ្ងៃទី​២៤ខែតុលា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូបៃឌិន បានប្រកាសថា ប្រសិនបើលោកជាប់ឆ្នោត​​ប្រធានាធិបតី ក្នុងការបោះឆ្នោត​នាថ្ងៃទី​៣ខែវិច្ឆិកាខាងមុខ ​លោកនឹងចេញបញ្ជាឲ្យ ផ្តល់វ៉ាក់សាំង ដោយឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ ។
តាមគេហទំព័រ Worldometer បច្ចុប្បន្ន មាន២១៥ប្រទេសនិងដែនដី​បានឆ្លងកូវីដ​-១៩​ សរុបមានដល់ទៅ 42.439.636នាក់ និងស្លាប់1.148.492 នាក់ ។ អាមេរិក ជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបង្អស់ក្នុងចំណោម​២១៥ប្រទេសនោះ ដោយបច្ចុប្បន្នអាមេរិក មានអ្នកឆ្លងដល់ទៅ8.735.747 នាក់ និងស្លាប់229.210 នាក់។ លំដាប់ទីពីរ គឺឥណ្ឌា និងទី ៣ប្រេស៊ីលដដែល។
ពាក់ព័ន្ធការបោះឆ្នោតនៅអាមេរិក បេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យ បាននាំមុខជានិច្ច រាល់ការស្ទង់មតិ​មុនពេលបោះឆ្នោត។ លទ្ធផលស្ទង់មតិ មុនពេលបោះឆ្នោត​១០ថ្ងៃ បេក្ខភាព​បៃឌិន​បានកាត់បន្ថយគម្លាតនៅក្នុងរដ្ឋ​សំខាន់របស់គណបក្សសាធារណរដ្ឋ​ ក្នុងនោះគឺរដ្ឋ Montana ។
នៅក្នុងរដ្ឋសំខាន់នោះ លោកត្រាំនាំមុខតែ ៧ ពិន្ទុតែប៉ុណ្ណោះ​ ចំណែកការបោះឆ្នោតកាលពីឆ្នាំ​២០១៦គឺនាំមុខដល់ទៅ​២០ពិន្ទុ​។
តាមលទ្ធផលស្ទង់មតិ របស់សារព័ត៌មាន New York Times និងមហាវិទ្យាល័យ Siena ​បានប្រកាសនៅថ្ងៃទី​២៣ខែតុលា ​បង្ហាញឲ្យឃើញថានៅក្នុងរដ្ឋ តិចសាស​​ មានការគាំទ្រប្រហាក់ប្រហែលគ្នា ​​ដោយលោកត្រាំនាំមុខ​តែ0,5ពិន្ទុ ប៉ុណ្ណោះ។ ចំណែកនៅឆ្នាំ​២០១៦​នាំមុខដល់ទៅ ៤,៨ពិន្ទុ។ ដូច្នេះប្រសិនបើរដ្ឋ យុទ្ធសាស្ត្ររបស់គណបក្សសាធារណរដ្ឋ ដែលតែងតែគាំទ្រគណបក្សនេះតាំងពីដើមមក​ បែជាងាកមកគាំទ្រ លោកបៃឌិនវិញនោះ ក្តីសង្ឃឹមរបស់លោកត្រាំ ដឹកនាំអាមេរិក ៤ឆ្នាំទៀតនឹងត្រូវបាត់បង់​៕ដោយ៖ធី រីណា

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print