កើតមកគ្មានដៃ ប៉ុន្តែបុរសប៉ាគីស្ថាន Ikram មានជំនាញលេងស្នូកឃ័រយ៉ាងអស្ចារ្យ

ចែករំលែក៖

លោក Muhammad Ikram អាយុ៣២ឆ្នាំ បានតម្រង់ក និងចង្ការបស់លោដោយបញ្ចោញកូនស្នូកឃ័រនៅលើតុ ហើយទម្លាក់កូនស្នូកឃ័រចូលក្នុងរន្ធតាបស្នូកឃ័រយ៉ាងជំនាញ ព្រោះតែលោកកើតមក គ្មានដៃប៉ុន្តែលោកស្ទាត់ជំនាញខាងល្បែងស្នូកឃ័រ

នៅ Samundri ជាទីប្រជុំជនមានហុយដីមួយក្នុងខេត្ត Punjab លោក Ikram បានចំណាយពេល៨ឆ្នាំរុញកូនស្នូកឃ័រមួយនៅជាប់នឹងចង្ការបស់គាត់ ហើយឥឡូវនេះគាត់អាចចាប់យកវាបានដោយងាយបំផុត

លោក Ikram បានប្រាប់ទូរទស្សន៍រ៉យទ័រថា ខ្ញុំបានជួបអ្នកលេងស្នូកឃ័រល្អៗដែលប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សពូកែ ហើយខ្ញុំអាចនាំមកនូវកិត្តិនាមដ៏អស្ចារ្យដល់ប៉ាគីស្ថាន ។

ម្នាក់ក្នុងចំណោមបងប្អូន៩នាក់ដែលកើតក្នុងគ្រួសារក្រីក្រមួយលោកIkram មិនមានការអប់រំ និងមិនបានរស់នៅដូចជាកូនក្មេងដទៃទេ។ ល្បែងកំសាន្តដ៏សំខាន់របស់គាត់គឺមើលមនុស្សលេងស្នូកឃ័រជាល្បែងដែលគ្មាននរណាម្នាក់ស្រមៃថា គាត់អាចលេងបានទេ។ គាត់មិនចាំពីគំនិតដែលធ្វើឱ្យគាត់ឈឺចាប់នោះទេ ប៉ុន្តែគាត់បានចាប់ផ្តើមអនុវត្តលេងកីឡានេះដោយស្ងាត់

ម្តាយរបស់គាត់ឈ្មោះ Razia Bibi បាននិយាយថា គាត់ចង់មើលក្មេងប្រុសដទៃទៀតលេងណាស់។ គាត់ចង់ឲ្យកូនគាត់មានដៃ ដូច្នេះគាត់អាចលេងដូចពួកគេបាន។ បន្ទាប់មកគាត់ចាប់ផ្តើមប្រើចង្ការបស់គាត់ទប់កូនស្នូកឃ័រ” 

លោក Mian Usman Ahmed សហម្ចាស់ក្លិស្នូកឃ័រ Cuemasterបាននិយាយថា Ikram បានឈ្នះរង្វាន់ជាច្រើននៅក្នុងការប្រកួតក្នុងស្រុកក្នុងរយៈពេលឆ្នាំកន្លងមកនេះ។ លោកអះអាងថា “លោកនឹង ស្នើសុំឱ្យគាត់បានលេងស្នូកឃ័រដើម្បីបន្តក្តីស្រមៃរបស់គាត់ហើយមានអារម្មណ៍ថា គាត់តស៊ូខ្លាំងណាស់ រហូតគាត់ធ្វើបានល្អបំផុត 

លោក Ikram មានអះអាងថា ប្រជាជនកោតសរសើរចំពោះស្មារតីដែលមិនចេះអៀនខ្មាស់របស់លោកហើយហាងអាហារខ្លះអនុញ្ញាតឱ្យលោកញ៉ាំដោយមិនគិតថ្លៃ ដោយអ្នករត់តុស្ម័គ្រចិត្តបញ្ចុកគាត់នឹង ស្លាបព្រានៅពេលដែលសួរអំពីអ្វីដែលនឹងនិយាយទៅកាន់ជនពិការ លោក Ikram បាននិយាយថា ព្រះជាម្ចាស់មិនបានផ្តល់ឱ្យខ្ញុំនូវដៃទេ ប៉ុន្តែគាត់បានផ្តល់ឱ្យខ្ញុំនូវភាពក្លាហាន ហើយខ្ញុំបានប្រើស្មារតីនោះដើម្បីបំពេញមហិច្ឆតារបស់ខ្ញុំ។ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយដោយមានជំនួយពីរដ្ឋាភិបាលលោកនឹងលេងនៅកម្រិតអន្តរជាតិ

គួររំលឹកថា កាលពីការប្រកួតកីឡាអូឡាំពិក ពិសេសនៅប្រទេសអារ៉ាប់រួមកាលពីឆ្នាំមុន អត្តពលិកប៉ាគីស្ថានចំនួន៩២នាក់បានចូលរួម ក្នុងបានឈ្នះមេដាយមាស១៨ ប្រាក់២៨ និងសំរិទ្ធ១៥ លើកីឡាចំនួន១០ផ្សេងៗគ្នា។ប្រទេសប៉ាគីស្ថានមានជនពិការចំនួន,លាននាក់ នេះបើយោងតាមតួលេខផ្លូវការទោះបីជាការស្ទង់មតិផ្សេងទៀតបានបង្ហាញថា មានចំនួនរហូតដល់ជិត១៣ភាគរយនៃប្រជាជនសរុបប្រហែល២១០លាននាក់ក៏ដោយ ៕ដោយ៖ភារៈ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print