ខេត្តបាត់ដំបងង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានបានចាប់បញ្ជូនបុរស៥នាក់ក្នុងនោះមានស្ត្រីម្នាក់ក្នុងករណីជួញដូររក្សាទុកគ្រឿងញៀនប្រភេទ ម៉ាទឹកកក៤ថង់ ម៉ូតូមួយគ្រឿងនិង សម្ភារៈពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០ ម្សិលមិញនេះក្រោយបង្រ្កាបបាននៅចំណុចភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
មន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យ៥នាក់ ដែលចាប់ឃាត់ខ្លួន ទី១ ឈ្មោះជេត ភារុណ ហៅជូច ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ទី២ ឈ្មោះឈិន ចាន់ថន ហៅម៉ូវ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ទី៣ ឈ្មោះប៊ុន គឹមសាន ហៅហ៊ី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ទី៤ ឈ្មោះសៀង ហ៊ាន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខខេត្តបាត់ដំបងនិង ទី៥ ឈ្មោះម៉ង់ ម្លិះ ហៅយាយស្រូយ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក៤ថង់ ម៉ូតូមួយគ្រឿង និងនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យ៥នាក់ និងរឹបអូសវត្ថុតាងបានភ្លាមៗជាក់ស្ដែងកម្លាំងនគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់ ៕
ដោយ÷ប្រាថ្នា