លោកអភិបាលខេត្កស្ទឹងត្រែង និងលោកស្រី ពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួន២ក្នុងស្រុកសេសាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី គង់ សំអាត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងពីរ​យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តបុព្វតាយារាម (ហៅវត្តច្រប់) ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន និងវត្តជ័យមង្គល (ហៅវត្តកំភុន)ស្ថិតក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន។ បច្ច័យបានមកពីកឋិនទានសរុបចំនួន ២៣៥.៣៧២.៧០០រៀល ក្នុងនោះប្រគេនវត្តបុព្វតាយាមរាមចំនួន ១៣៥.៣៧២.៧០០រៀល និងវត្តជ័យមង្គល ១០០.០០០.០០០រៀល សម្រាប់កសាងព្រះវិហារ​ និងឧបដ្ឋានសាលា​ ព្រមទាំងបច្ច័យមួយចំនួនទៀត ប្រគេនព្រះចៅអធិការវត្តនិងព្រះសង្ឃផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកម៉ុម សារឿន បានអញ្ជើញពិនិត្យមើលសមិទ្ធិផលនានានៅក្នុងវត្ត ព្រមទាំងសម្តែងការកោតសរសើរដល់ព្រះសង្ឃនិងថ្នាក់ដឹកនាំខេត្ត ស្រុក និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូលក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងពីរ ដែលបានចូលរួមជាកម្លាំងមហាសាមគ្គី ធ្វើបុណ្យសន្សំបច្ច័យ នឹងពិធីរបុណ្យផ្សេងៗទៀតជាច្រើន ដែលព្រះសមាសម្ពុទ្ធបានបញ្ញាត្តិទុក ជាតំណរៀងមក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print