យុវជន២ក្រុម ដេញវាយ កាប់ចាក់គ្នា អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ

ចែករំលែក៖

ខេត្តកណ្តាល៖ អំពើរហិង្សាមួយបានកើតឡើង បង្ករឡើងដោយយុវជន២ក្រុម បានដេញគប់ កាប់ចាក់គ្នា រហូតធ្វើអោយយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ជ័យជំនះ ទាំងយប់ ។ ចំណែកភាគីម្ខាងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងបក្ខពួក៦នាក់ទៀត បានរត់គេចខ្លួនអស់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤៩នាទីល្ងាច នៅចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យ៧នាក់ទី១-ឈ្មោះ ពុំ ចន្ថា  ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ធ្វើការឃាត់ខ្លួន។
ទី២-ឈ្មោះពុំ វីរ: ភេទប្រុស អាយុ១៨ឆ្នាំទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករដឹកអីវ៉ាន់អនឡាញ គេចខ្លួននិងបក្សពួក៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

នគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា ៖មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្ដិចំនួន១០នាក់ជិះម៉ូតូ៥គ្រឿងទៅផឹកស៊ីនៅផ្ទះមិត្តភក្ដិមួយកន្លែង នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ហើយដែលមានផ្ទះនៅក្បែរផ្ទះជនសង្ស័យឈ្មោះពុំ វីរ:។ លុះមកដល់វេលាកើតហេតុខាងលើ  ជនសង្ស័យនិងបក្ខពួកជិះម៉ូតូ៣គ្រឿងទៅរករឿងឈ្លោះទាស់ទែងជាមួយក្រុមជនរងគ្រោះ រួចបានយកដុំថ្មគុបចូលផ្ទះក្រុមជនរងគ្រោះដែលកំពុងអង្គុយផឹកស៊ីស្រែកហ៊ោសប្បាយ ដោយឃេីញសភាពមិនស្រួល ទើបក្រុមជនរងគ្រោះបាននាំគ្នាឈប់ផឹកហើយនាំគ្នាជិះចេញពីផ្ទះនោះ  តែនៅពេលនាំគ្នាជិះដល់មុខផ្ទះជនសង្ស័យ ក៏ជួបក្រុមជនសង្ស័យខាងលើ ឈរត្រៀបត្រាពេញផ្លូវ  ពេលនោះក៏បានឈ្លោះគ្នាម្តងទៀតហើយបានយកដុំថ្មគុបគ្នាទៅវិញទៅមក  ពេលនោះក្រុមជនរងគ្រោះក៏បាននាំគ្នាបើកម៉ូតូរត់គេច តែពេលនោះម៉ូតូរបស់ជនរងគ្រោះធាក់មិនឆេះ ពេលឃើញដូចនេះ ជនសង្ស័យក៏បានលីកាំបិតផ្គាក់យកទៅកាប់ជនរងគ្រោះចំពីលើក្បាលបណ្តាលអោយរយៈហូរឈាម ។
ភ្លាមនោះជនរងគ្រោះបានរត់ចោលម៉ូតូដេីម្បីអោយមិត្តភក្ដិជួយដឹកទៅពេទ្យជ័យជំនេះ។ឯក្រុមជនសង្ស័យបានវាយម៉ូតូជនរងគ្រោះបណ្តាលអោយខូចខាតបាក់កាតាប៊ូមុខនិងក្បាំងខាងឆ្វេង។

ពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តចាត់ការតាមនីតិវិធី៕ដោយ៖ ឆ ដា

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print