នៅសល់តែ​៨ថ្ងៃទៀតប៉ុណ្ណោះ​ការបោះឆ្នោតអាមេរិក និងមកដល់ ឱកាសរបស់លោកត្រាំ កាន់តែបាត់បង់

ចែករំលែក៖

ពេលវេលានៅសល់មិនច្រើនទៀតឡើយសម្រាប់ប្រធានាធិបតីដូណាល់ ត្រាំ​ក្នុងការកែប្រែស្ថានការណ៍ យកឈ្នះបេក្ខភាពចូលបៃឌិន​ក្នុងការបោះឆ្នោតនាថ្ងៃទី​៣ខែវិច្ឆិកា ។លទ្ធផលស្ទងមតិនាពេលកន្លងមក លោកត្រាំ ត្រូវគូប្រជែងនាំមុខជានិច្ច​។
អ្វីដែល​ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបារម្ភបំផុតនោះគឺ មិនអាចបង្ហាញខ្លួនបានល្អដូចកាលពីឆ្នាំ​២០១៦ ដោយពលនោះលោកត្រាំជាបុគ្គលថ្មីក្នុងនយោបាយអាមេរិក មិនមានអ្នកណាស្គល់ឡើយ ទើបមានការគាំទ្រខ្ពស់។ ចំណែកការបោះឆ្នោតឆ្នាំនេះ​ លោកត្រាំ​បានធ្វើឲ្យពលរដ្ឋ​អាមេរិកជាច្រើនខកចិត្តចំពោះការដឹកនាំរបស់លោកជិត​៤ឆ្នាំកន្លងមក ​មិនបានល្អនោះឡើយ​។ ទាំងនោះហើយការកែប្រែស្ថានភាព​របស់លោកត្រាំ ដើម្បីយកឈ្នះលោកបៃឌិន គឺជារឿងមួយដ៏លំបាកបំផុត​។
បច្ចុប្បន្ន​លោកបៃឌិន នាំមុខលោកត្រាំ​ចាប់ពី ៩-១០ពិន្ទុ ក្នុងការស្ទងមតិ​នាពេលថ្មីៗនេះ ។ ការគាំទ្រ​បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ គឺមានលើសពី​៥០ ភាគរយ នៅគ្រប់ ការស្ទងមតិទាំងអស់ ។ ចំណែកកាលពីឆ្នាំ​២០១៦ រយពេល​២១ថ្ងៃទើបដល់ការបោះឆ្នោត ពេលនោះលោកស្រីហ៊ីលឡារីគ្លីនតុនទទួលបានការគាំទ្រ​តែ​៤៥ភាគរយប៉ុណ្ណោះ​។ ទាំងនោះហើយលោកត្រាំនឹងពិបាកនៅក្នុងការ កែប្រែការគំទ្រពីពលរដ្ឋ​អាមេរិក​។
ជាមួយគ្នានេះនៅក្នុងរដ្ឋ ដែលមានប្រពៃណីគាំទ្រ គណបក្សសាធារណរដ្ឋ បែជាងាកមកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ​ដោយមានការគាំទ្រប្រហាក់ប្រហែលគ្នា​ ។ ប៉ុន្តែពលរដ្ឋអាមេរិក មិនសូវទុកចិត្តនឹងការស្ទងមតិឡើយ​ ដោយការស្ទងមតិមិនបានបង្ហាញពីតួលេខ ប្រហាក់ប្រហែលនិងលទ្ធផលពិតក្រោយពេលបោះឆ្នោត​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print