ប្រវត្តិសាស្ត្រអាមេរិក​ ដែលមានពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់ដល់ទៅជាង​៦០លាននាក់

ចែករំលែក៖

ចំនួនពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនពេលកំណត់ខ្ពស់បំផុតមិនធ្លាប់មាន ដោយគិតមកទល់ពេលនេះ​មានពលរដ្ឋអាមេរិក​ដល់ទៅ​៦០លាននាក់បានទៅបោះឆ្នោតរួចរាល់។
នៅសល់ពេលមួយសប្តាហ៍ទៀតទើបដល់ពេលបោះឆ្នោត ប៉ុន្តែមានពលរដ្ឋដល់ទៅ​៦០លាននាក់ បានទៅបោះឆ្នោតរួចរាល់។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិក មានការគាំទ្រ ច្បាស់លាស់ទៅលើបេក្ខភាពប្រធានាធិបតី​ ទើបមានការបោះឆ្នោត​មុនពេលកំណត់ខ្ពស់បំផុត បើទោះបីបេក្ខភាពទាំងពីរកំពុងឃោសនាបោះឆ្នោត ។
តាមតួលេខ ស្តីពីការបោះឆ្នោតគឺមានពលរដ្ឋអាមេរិកដល់ទៅជាង​៦០លាននាក់បានទៅបោះឆ្នោតមុនពេលកំណត់​។ មូលហេតុដែល ពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់ច្រើនគឺដោយសារតែ​ ពលរដ្ឋខ្លាច​ត្រូវឈរតម្រងជួរយូ ​មួយវិញទៀត គឺបេក្ខភាពដែលត្រូវបោះឆ្នោតជូន បានកំណត់រួចរាល់។
ការបោះឆ្នោតឆ្នាំ​២០២០នេះ មានពលរដ្ឋទៅបោះឆ្នោត ប្រមាណ​១៥០លាននាក់ ស្មើនឹង​៦៥ភាគរយ​ពលរដ្ឋ​ដែលគ្រប់លក្ខខណ្ឌបោះឆ្នោត ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print