រដ្ឋបាលក្រុងប៉ោយប៉ែតទទួលអំណោយ ពី លោក ជឹម សុផលប្រធានសមាគមអតីតនិស្សិតសកលវិទ្យាល័យហួរ ឈៀវប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២០នេះលោក ជឹមសុផលប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យហួរ ឈៀវប្រចាំព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនលោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ។

អំណោយទាំងនោះរួមមាន៖

១- អង្ករចំនួន ១ តោន 

២-ទឹកសុទ្ធចំនួន ១០០យួរ

៣-ទឹកត្រីចំនួន ១០០យួរ

៤- ទឹកស៊ីអ៊ីវចំនួន ១០០យួរ

៥- មីចំនួន ១០០កេស

៦- ត្រីខចំនួន ១០០ ឡូ

  នៅក្នុងពិធីផ្ដល់អំណោយជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែតនេះលោកជឹម សុផលប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យហួរ ឈៀវ ប្រចាំព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារបានមានប្រសាសន៍ទៅកាន់លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតថាសមាគមរបស់លោកនឹងអាចមានការរៀបចំជាអាហាររូបករណ៍ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនិងមានកូនចៅចង់ទៅបំពេញការ សិក្សានៅប្រទេសចិនផងដែរ ហើយ សមាគមរបស់លោកនឹងរៀបចំឯកសារជួយបន្ថែមទៀត ។ លោក ជឹម សុផលប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យ ហួរ ឈៀវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់បន្ថែមទៀតថាពលរដ្ឋដែលមានបំណងចង់ទៅសិក្សានៅប្រទេសចិននោះបើសិនជាចេះភាសាស្រាប់ឬក៏បានសិក្សាចាប់ពីរថ្នាក់មធ្យមសិក្សាបឋមភូមិឡើងទៅរឹតតែល្អវិសេសវិសាលថែមទៀតដើម្បីសមាគន៍ត្រូវជួយ ហើយនៅក្នុងនោះផងដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណដល់ លោក ជឹម សុផលសមាគមអតីតនិស្សិតសាកលវិទ្យាល័យ ហួរ ឈៀវ ប្រចាំព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារទាំងអស់ដែលបានចូលរួមចំណែកជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋដែលរងរងគ្រោះដោយសារទឹកជំនន់ហើយមិនត្រឹមតែប៉ុណ្ណោះនិងមានការរៀបចំជួយជាអាហារូបករណ៍សម្រាប់ពលរដ្ឋដែលមានការខ្វះខាត ហើយមានបំណងចង់ទៅសិក្សានៅប្រទេសចិនថែមទៀត ។ដូចនេះ ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត សូមអរគុណដល់ក្រុមហ៊ុននិងក្រុមការងារ ទាំងអស់ហើយសូមជូនពរអោយជួបតែសេចក្តីសុខចំរើននឹងទទួលយកពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

    

...

ដោយ៖ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print