លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទនិងបើកវគ្គហ្វឹកហ្វឺននៅកងពលតូចថ្មើរជើងលេខ៥៣

ចែករំលែក៖

ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទីយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥៣៣ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

អញ្ជើញចូលរួមមានលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន និងសិក្ខាកាម ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថាការហ្វឹកហ្វឺនរៀនសូត្ររបស់កងទ័ពគឺជាការងារស្នូលបន្ទាប់ពីការងារការពារជាតិហើយការហ្វឹកហ្វឺនគឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជាទាំងស្មារតី ទាំងកាយសម្បទា និងយុទ្ធវិធី ។

 លោកឧត្តមសេនីយ៍បន្តទៀតថា ក្រៅពីការងារហ្វឹកហ្វឺន ការងារការពារជាតិ កងទ័ពទិសយោធភូមិភាគទី៥ ក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរាគមន៍ ចុះរុករកនិងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីសមត្ថភាពរបស់កងទ័ពកម្ពុជាហើយក៏បានទទួលការកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនូវស្នាដៃរបស់កងទ័ពកម្ពុជាទាំងមូល។

 ក្នុងឱកាសបិទនិងបើកវគ្គហ្វឹកហ្វឺនលោកឧត្តមសេនីយ៍ទោ បានធ្វើការផ្ដាំផ្ញើឲ្យសិក្ខាកាមដែលបានបិទវគ្គត្រូវយកចំណេះដឹងទៅបម្រើអង្គភាពរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយសម្រាប់អ្នកបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះគឺត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន បើសិក្ខាកាមណាម្នាក់ត្រូវរកឃើញពាក់ព័ន្ធនឹងគ្រឿងញៀននឹងត្រូវបណ្ដេញចេញពីជួរកងទ័ព ៕

    

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print