បុរសស្រវឹងស្រាម្នាក់តែងតែ យកកាំបិតដើរគំរាមអ្នកជិតខាង តែពេលនេះនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសប្រមឹកម្នាក់ដែលពេលផឹកស្រាស្រវឹងម្តងៗតែងយកកាំបិតរករឿងគំរាមអ្នកជិតខាងមកដល់ពេលនេះត្រូវកម្លាំងនគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ឋិតនៅភូមិវាលហាត់ ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ។
បុរសរូបនោះត្រូវគេស្គាល់ឈ្មោះសៀង វាសនា ហៅតយ អាយុ៣៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
មន្រ្តីនគរបាលមូលដ្ឋានឲ្យដឹងថាជនបង្កឈ្មោះសៀង វាសនាហៅតយ នេះឲ្យតែស្រវឹងស្រាម្តងៗគឺតែងតែយកកាំបិតគំរាមកំហែងអ្នកជិតខាង តែពុំដែលមានអ្នកណាហ៊ានប្តឹងសមត្ថកិច្ចនោះទេ ព្រោះក្រែងមានគំនុំ ។ជាក់ស្តែងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ ជនបង្ករូបនេះមិនដឹងមានរឿងអ្វីជាមួយនរណានោះទេ ស្រាប់តែស្រវឹងស្រា យកកាំបិតខ្វែវប្រវែង១,២០ម៉ែត្រ ទៅកាប់រថយន្តម៉ាកតូយ៉ូតាកាមរី០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង2A.1091 ជារបស់ឈ្មោះអឿ សាវឿន ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលចតទុកចោល បណ្តាលឲ្យបែកស្តុបខាងក្រោយផ្នែកខាងឆ្វេង។ មិនតែប៉ុណ្ណោះជននេះបានដេញកាប់ឈ្មោះ ជ័យ ជីម ភេទប្រុសអាយុ៦៧ឆ្នាំ រស់នៅភូមិជាមួយផងដែរតែត្រូវជនរងគ្រោះរត់គេចខ្លួនផុត។ បន្ទាប់មកជនបង្កឈ្មោះសៀង វាសនាហៅតយ បានដេញកាប់ឈ្មោះអឿ សាវឿន ជាម្ចាស់រថយន្តបន្ថែមទៀត បណ្តាលឲ្យត្រូវរបួសស្រាលចំនួន០២កន្លែង ។
មន្រ្តនគរបាលបញ្ជាក់ទៀតថសថាឈ្មោះ សៀង វាសនាហៅតយក្រោយពីបង្ករហេតុ រួមទាំងមានពាក្យបណ្ដឹងរបស់ជនរងគ្រោះផងនោះទើបនៅថ្ងៃកើតហេតុនគរបាលចាប់ឃាត់ខ្លួនជាក់ស្តែង ខណៈជនបង្កដេញកាប់ឋគេឯងនោះ។
បច្ចុប្បន្នជនបង្កត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបន្តទៅតុលាការ៕
ដោយ÷ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print