លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល​ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មេីសជលផលក្នុងស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ខណ្ឌរដ្ឋបាលជលផល​កំពង់ចាម​ សហការជាមួយសមត្ថកិច្ចរដ្ឋបាលជលផលនៃរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំគៀនជ្រៃ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំគៀនជ្រៃ​ ចុះបង្ក្រាបបទល្មើសជលផលបានចំនួន០៤ករណី​ និងកាប់​បំផ្លាញចោលវត្ថុតាងមួយចំនួនធំ​ ចាក់លែងត្រីអោយចូលបឹងធម្មជាតិវិញ​ ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលអោយដឹងថា​ ការចុះបង្ក្រាបធ្វេី​ ឡេីងនៅក្នុង​ស្រុកកំពង់សៀម​បាន៤​ករណីកាលពីថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០២០​​នេះ​។

លោកបន្តថា​ ករណី​ទី០១កម្លាំងបង្ក្រាប
បានឧបករណ៍លូស្បៃមុងចំនួន​០៨មាត់,​របាំងលូស្បៃមុងប្រវែង២៤០​ម៉ែត្រ,​បង្គោលចម្រឹង២០០​ដើម​ ,ចាក់លែងកូនត្រី៣៥គីឡូក្រាម​ នៅចំណុចទួលកណ្តាល​ ឃុំស្រក​ ស្រុកកំពង់សៀម​ ។

ករណី​ទី០២​ បង្ក្រាប​បាន​លូស្បៃមុងចំនួន​១៧មាត់​ ,របាំងស្បៃមុងប្រវែង​៥១០​ម៉ែត្រ​,​បង្គោលចម្រឹងឬស្សីចំនួន​៤២៥ដេីម​ និង​ចាក់លែងត្រីចម្រុះទម្ងន់​០៨គីឡូក្រាម​
​ នៅចំណុច​ ជេីងភ្នំត្រងិល​ ឃុំស្រក​ ស្រុកកំពង់សៀម​។

ករណី​ទី០៣​ កម្លាំង​បង្ក្រាប​បាន​លូស្បៃមុងចំនួន​២០មាត់​ ,របាំងស្បៃមុងប្រវែង​៦០0ម៉ែត្រ​ ,បង្គោលចម្រឹងឬស្សីចំនួន​៥០០ដេីម​ ,ចាក់លែងត្រីចម្រុះទម្ងន់​១០គីឡូក្រាម​ នៅចំណុច​ ទំនប់ជ្រោយចេក​ ឃុំទ្រាន​ ស្រុកកំពង់សៀម​

ករណី​ទី០៤​ កម្លាំង​បង្ក្រាប​បាន​លូស្បៃមុងចំនួន​១៦មាត់​ ,របាំងស្បៃមុងប្រវែង​៤៨០ម៉ែត្រ​ ,បង្គោលចម្រឹងឫស្សីចំនួន​៤០០ដេីម​ ,ចាក់លែងត្រីចម្រុះទម្ងន់​០៧
គីឡូក្រាម​ នៅចំណុច​ទំនប់សំរ៉ោង​ ឃុំទ្រាន​ ស្រុកកំពង់សៀម​។

នៅក្នុងពេលនោះ​ កម្លាំង​បានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាពបានចុះអនុវត្តនិមិត្តសញ្ញាគុណភាពដល់ខ្សែច្រវ៉ាក់តម្លៃជលផលបានចំនួន០៣គ្រួសារស្មេីនឹង០៣​សំណាក​១,ស្ថិតនៅឃុំតាំក្រាំង ស្រុកបាធាយ ២,ស្ថិតនៅឃុំគងជ័យ ស្រុកកងមាស ៣,ស្ថិតនៅឃុំសំរោង ស្រុកព្រៃឈរ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print