ឃីង សាន់ និង វ៉ាន់ វីតា ប្រកាសផុតកុងត្រានៅផលិតកម្ម Gold Production

ចែករំលែក៖

ភ្នំពេញ៖​ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះតទៅតារាចម្រៀង និងសម្តែង លោក ឃីង សាន់ និងកញ្ញា វ៉ាន់ វីតា នឹងបញ្ចប់កិច្ចសន្យាការងារច្រៀងជាផ្លូវការសម្រាប់ផលិតកម្មGold  Production  ពួកគេបាននឹងកំពុងបន្តពង្រឹងសមត្ថភាពច្រៀង និងសម្តែងជាបន្តដើម្បីបន្តទីផ្សារការងារដែលមានស្រាប់ និងសំឡឹងមើលផលិតកម្មថ្មីដើម្បីចូលច្រៀង។

កន្លងមកតារាចម្រៀង ឃីង សាន់ និង វ៉ាន់ វីតា ធ្លាប់បានធ្វើឲ្យទស្សនិកជនស្គាល់ច្រើនតាមរយៈការបញ្ចេញស្នាដៃសម្តែង និងច្រៀងរួមគ្នាក្នុងបទចម្រៀងមួយចំនួន ។ ថ្មីៗនេះអ្នកទាំង២ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីម្ចាស់សម្អាងការធំៗនៅភ្នំពេញ អញ្ជើញឲ្យថតឈុតសម្លៀកបំពាក់រដូវកាលមង្គលការជាថ្មីផងដែរ។ កញ្ញា វ៉ាន់ វីតាលើកឡើងថា បច្ចុប្បន្ននាងកំពុងមមាញឹកខ្លាំងនឹងការងារសម្តែងច្រើនជាង ប៉ុន្តែនាងនៅមិនបោះបង់ការងារច្រៀងចោលនោះដែរ។ នាងថា នាង និងលោក ឃីង សាន់ នៅតែបន្តចាប់ដៃគូគ្នាក្នុងការសម្តែង  និងកិច្ចការងារសិល្បៈមួយចំនួនដដែល  ក្រោយពីបញ្ចប់កិច្ចសន្យានេះនាងក៏រំពឹងដែរថា នឹងទទួលបានការងារថ្មីបន្ថែមទៀតសម្រាប់បម្រើការកម្សាន្តរបស់អ្នកគាំទ្រ។ នាងរំពឹងដែរថា សម្រាប់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយស្ថានភាពការងារសិល្បៈរបស់នាងនិងដៃគូនឹងកាន់តែរីកចម្រើនខណៈដែលគម្រោងសិល្បៈមួយចំនួនចាប់ផ្តើមទំនាក់ទំនង និងចចារគ្នាផងដែរ។

តារាចម្រៀងវ័យ២៣ ឆ្នាំ លោក ឃីង សាន់ លើកឡើងថា ចាប់ពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក និងដៃគូ កញ្ញា វ៉ាន់ វីតា បានបញ្ចប់កិច្ចសន្យាជាផ្លូវការ ហើយលោកនិងដៃគូមិនបន្តកិច្ចសន្យានោះទេ ដោយសារតែលោកចង់បន្តច្រៀងដោយខ្លួនឯង និងកំពុងសំឡឹងរកផលិតកម្មថ្មីដើម្បីចូលច្រៀងផងដែរ។ ទោះជាយ៉ាងណាលោកថានៅតែមានអនុស្សាវរីយ៍ច្រើនជាមួយផលិតកម្មចាស់ ហើយក៏មិនមានបញ្ហាអ្វីនោះដែរ។ លោកថាបច្ចុប្បន្នលោកនៅតែទទួលបានការងារសិល្បៈជាច្រើនបន្តបន្ទាប់ទាំងការច្រៀងប្រចាំក្នុងភោជនីយដ្ឋានមួយចំនួន និងការងាជាពិធីករក្នុងកម្មវិធីកសិកម្មរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៨ផងដែរ។ លោករំពឹងថាឆ្នាំថ្មីនឹងនាំមកនូវការងារថ្មីជោគជ័យថ្មីលើវិថីសិល្បៈ៕

           

...

ដោយ៖វឌ្ឍ​នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print