រដ្ឋបាលខេត្តប៉ៃលិនរួមគ្នាជាមួយក្រុមស្នាមញញឹមមនុស្សធម៌ឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអមដំណើរដោយលោកស្រី ជា លាភ អភិបាលរងខេត្ត ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តនៃគណៈមហានិកាយ និងព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណខេត្តនៃគណៈធម្មយុត្តិកនិកាយ និងលោកស្រី ឧកញ៉ា ស៊ុំ ហាង  អស់លោក  លោកស្រីថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្រុមស្នាមញញឹម មនុស្សធម៌ បានអញ្ជើញសំណេះសំណាលនិងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងបរិវេណវត្តសាលាក្រៅចាស់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យភូមិសាស្ត្រក្នុងខេត្តប៉ៃលិន មានជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ដល់ ទូទាំងស្រុកសាលាក្រៅ ក្នុងនោះឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ បានប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់លំនៅឋាន ដំណាំផ្សេងៗជាច្រើន ជាពិសេសដំណាំចម្ការ និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

 លោកអភិបាលខេត្តបានមាន ប្រសាសន៍ឱ្យដឹងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេសបាន

ខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយ អត់បាយដោយ

មិនបានដឹង និង មិនបានដោះស្រាយនោះឡើយ។

 ក្នុងឱកាសនោះផងដែរ លោកផាន់ ចាន់ធុលក៏បានមានប្រសាសន៍បញ្ជាក់ថា បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូម លោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែង

ប្រកបមុខរបរចិញ្ជឹមជីវិតនិងបង្កបង្កើនផលឱ្យបានកាន់តែច្រើនដើម្បីបង្កើនជីវភាពឱ្យបានធូរធារជាងមុន ជាពិសេសត្រូវរស់

នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃ ឱ្យបានស្អាតជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

សូមបញ្ជាក់ថាប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតបន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយសារជំនន់ទឹកភ្លៀង បានទទួលអំណោយស្បៀងពីអាជ្ញាធរខេត្តនិងសប្បុរជនក្នុងនិងក្រៅប្រទេសមានចំនួន ២០០គ្រួសារ នៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ មី១កេស និងថវិកា ៣ម៉ឺនរៀលផងដែរ៕

        

...

ដោយ÷ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print