សារព័ត៌មាន Nikkei Asia នៅថ្ងៃទី៣០ ខែតុលាបានផ្សាយថា ក្រុមបាតុករថៃបានស្នើដល់រដ្ឋាភិបាលទីក្រុងប៊ែរឡាំងប្រកាសរបាយការណ៍ស្តីពីការគង់នៅរបស់ព្រះមហាក្សត្រថៃក្នុងទឹកដីអាល្លឺម៉ង់។
នៅក្នុងលិខិតរបស់ក្រុមបាតុករថៃផ្ញើទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ខែតុលា បានស្នើដល់ រដ្ឋាភិបាលអាល្លឺម៉ង់ជួយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងដំណើរនៃការគង់នៅរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។
ចាប់តាំងពីឡើងគ្រងរាជ្យនៅឆ្នាំ ២០១៦មក ព្រះមហាក្សត្រMaha Vajiralongkorn បានគង់នៅភាគច្រើនក្នុងទឹកដីអាល្លឺម៉ង់។ ក្រុមបាតុករចង់ដឹងថា តើព្រះអង្គបានចូលរួមក្នុងសកម្មភាពដឹកនាំប្រទេសជាតិដែរឬទេក្នុងពេលព្រះអង្គគង់នៅទីនោះ។
នៅពេលនេះរដ្ឋសភាអាល្លឺម៉ង់កំពុងតែដំណើរការពិភាក្សាទៅលើបញ្ហាខាងលើ ប៉ុន្តែអាល្លឺម៉ង់ មិនទាន់បង្ហាញពីគោលជំហរថានឹងត្រូវបង្ហាញដែរឬទេ។
នៅពេលនេះដែរអ្នកនាំពាក្យគណបក្សប្រឆាំងអាល្លឺម៉ង់ Greens គឺលោកMarharete Bause បានប្រកាសថា គណបក្សនេះកំពុងតែស្នើសភាឲ្យទម្លាយរបាយការណ៍ពាក់ព័ន្ធព្រះដំណើររបស់ព្រះមហាក្សត្រថៃក្នុងទឹកដីអាល្លឺម៉ង់។ ជាមួយគ្នានេះក្រុមការពាររបស់ព្រះអង្គមានមន្ត្រីសន្តិសុខថៃដែរឬទេ?
រយៈពេលចុងក្រោយនេះក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង និងកែទម្រង់រដ្ឋធម្មនុញ្ញ ក៏ដូចជាកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថៃ។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា បានប្រកាសថា លោកមិនអាចគេចវេះពី បញ្ហានោះឡើយ គឺលោកមិនលាលែងចេញពីតំណែងជាដាច់ខាត៕