ខេត្តកំពង់ចាម ៖ បុរសមានវ័យ២១ឆ្នាំម្នាក់សង្ស័យថាមានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញបានសម្រេចចិត្តចងកធ្វេីអត្តឃាតដោយយកខ្សែអង្រឹងមកចងកភ្ជាប់នឹងមែកខ្នុរមានកម្ពស់ពីដី៥ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្នល់បែកកើត
ឃុំស្វាយទាប ស្រុកចំការលើ ។
ករណីនេះបានបង្កការភ្ញាក់ផ្អេីលហេីយ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាបបានចុះមកពិនិត្យសពនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តាមរយៈការពិនិត្យនិងវិភាគកន្លែងកើតហេតុសមត្ថកិច្ចជំនាញបានឃើញជនរងគ្រោះយកខ្សែអង្រឹងចងកភ្ជាប់និឹងមែកខ្នុរមានកម្ពស់ពីដី៥ម៉ែត្រ នៅខាងក្រោយផ្ទះឈ្មោះលន់ ទាវ ភេទប្រុសអាយុ៤១ឆ្នាំចម្ងាយ១៥ម៉ែត្រស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើបណ្តាលឲ្យស្លាប់នៅថ្ងៃទី០១.១១.២០២០ ។ សពឈ្មោះ នឿន សុខជា អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ហេីយសពត្រូវបានក្រុមឲ្យគ្រួសារកាត់ខ្សែទម្លាក់យកមកតម្កល់នៅក្នុងផ្ទះ ។
សមត្ថកិច្ចបានធ្វេីកំណត់ផ្អែកតាមប្រភពព័ត៌មានដែលបានផ្តល់ថា នៅមុនកើតហេតុ២ថ្ងៃជនរងគ្រោះបានទិញថ្នាំសម្លាប់សត្វកណ្តុរ២កញ្ជប់យកមកទុក ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងក្រុមគ្រួសារ ៕ ដោយ ៖ វណ្ណៈ