យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់របួសធ្ងន់ដោយសារភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានជនដៃដល់​យកកាំបិតប៉័ងតោកាប់ក្បាលចំនួន២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារជនដៃដល់ប្រចណ្ឌនឹងបុរសរងគ្រោះព្រោះផឹកស៊ីជាមួយប្រពន្ធរបស់ខ្លួន។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំណុចភូមិរំលេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនដៃដល់ឈ្មោះ បែន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឺ សុខលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនដៃដល់និងជនរងគ្រោះមានទីលំនៅភូមិរំលេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងចាប់យក៖ កាំបិតប៉័ងតោដងដែកចំនួនមួយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផ្ទះម្ដាយខ្លួន ដើម្បីទៅមើលម្ដាយឈឺ។ លុះដល់ម៉ោងកើតហេតុជនសង្ស័យបានឃើញជនរងគ្រោះអង្គុយផឹកស្រាបៀរជាមួយប្រពន្ធខ្លួន និងបងប្អូននៅលើគ្រែក្រោយផ្ទះម្ដាយរបស់ខ្លូន។ ដោយជនសង្ស័យបានប្រចណ្ឌប្រពន្ធជាមួយនឹងជនរងគ្រោះក៏ដើរទៅដេញជនរងគ្រោះចេញមិនឲ្យផឹកស្រាបៀរនៅកន្លែងនោះទេ តែជនរងគ្រោះមិនព្រមចេញ ទើបជនសង្ស័យយកកាំបិតប៉័ងតោដែលទុកនៅលើគ្រែនោះកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតតែម្ដងបណ្ដាលឲ្យជនរងគ្រោះរងរបួសក្បាលយ៉ាងដំណំ ។
ក្រោយពីមាន​ហេតុការណ៍​កើតឡើង​កម្លាំងនគរបាលជំនាញស្រុកអង្គស្នួល បានឃាត់ខ្លួនជនដៃដល់ រួចនាំយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់
។ ចំណែកជនរងគ្រោះ​ត្រូវបានសាច់ញាតិយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print