ផ្ទៃដីស្រូវរដូវវស្សាជិត២០០០០ហិកតា បានរងផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្ដកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យដឹងនៅព្រឹក ថ្ងៃ៣រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃអង្គារទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំបានស្រកជាបណ្ដើរៗហើយ។ គិតមកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទៃដីស្រូវរដូវវស្សាសរុបចំនួន ១៨.៨៥០ហិកតា បានប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងនោះខូចខាតអស់ចំនួន ១០.៣៣៥ហិកតា ស្មើនឹង ១២.០៩៩ គ្រួសារ។ ផ្ទៃដីអាចស្ដារឡើង
វិញមានចំនួន៦.៩៧៨ហិតា ស្មើនឹង៥.៨៧៧គ្រួសារ។
លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថាស្រុកបារាយណ៍ ប៉ះពាល់ផ្ទៃដីចំនួន៥៧៣ហិកតា ក្នុងនោះខូចខាតចំនួន៥៣៤ហិកតា។ ផ្ទៃដីអាចស្ដារឡើងវិញចំនួន ៥៣៤ហិកតា។ ស្រុកកំពង់ស្វាយ ប៉ះពាល់ផ្ទៃដីចំនួន ៣.១៧៤ ហិកតា ខូចខាតអស់ចំនួន ២.២៥៦ហិកតា និងអាចស្ដារឡើងវិញបានចំនួន ២.១០៤ហិកតា។ ក្រុងស្ទឹងសែន ប៉ះពាល់ផ្ទៃដីចំនួន ២.៨៤១ហិកតា ក្នុងនោះខូចខាតអស់ចំនួន ១.៧១១ហិកតា ផ្ទៃដីអាចស្ដារឡើងវិញបានចំនួន១.៧ ១១ហិកតា។ ស្រុកប្រាសាទបល្ល័ង្ក ប៉ះពាល់ផ្ទៃដីចំនួន ២.៨៦០ហិកតា ខូចខាតអស់ចំនួន៧៤១ហិក ពុំអាចស្ដារឡើងវិញបានទេដោយគ្មានប្រភពទឹក។ ស្រុកប្រាសាទសំបូរ ប៉ះពាល់ផ្ទៃដីចំនួន ១.៣៣៥ហិកតា ខូចខាតអស់ចំនួន១.០២៨ហិកតា ផ្ទៃដីអាចស្ដារឡើងវិញបានចំនួន១.០២៨ហិកតា។ ស្រុកសណ្តាន់ ប៉ះពាល់ផ្ទៃដីចំនួន ១.៨០៥ហិកតា ខូចខាតចំនួន ៨៦៧ហិកតា និងអាចស្ដារឡើងវិញបានចំនួន ២៩៥ហិកតា។ ស្រុកសន្ទុក ប៉ះពាល់ផ្ទៃដីចំនួន១.៤៧៤ហិកតា។ ស្រុកស្ទោង ប៉ះពាល់ផ្ទៃដីចំនួន ៤.៤៣៣ហិកតា ក្នុងនោះខូចខាតចំនួន ២.៩២៨ហិកតា និងផ្ទៃដីចំនួន ១.០៣៦ ហិកតា អាចស្ដារឡើងវិញបាន។ ស្រុកតាំងគោកប៉ះពាល់ផ្ទៃដីចំនួន ៣៦៥ហិកតា ខូចខាតចំនូន ២៧០ហិកតា អាចស្ដារឡើងវិញបាន។
លោកប្រធានមន្ទីរកសិកម្ម បានបន្តថា  ក្នុងគ្រោះទឹកជំនន់នោះដែរមានដំណាំរួមផ្សំផ្សេងៗ និងបន្លែចំនួន ២៥៦ហិកតា បានប៉ះពាល់។ នៅខេត្តកំពង់ធំបានបញ្ចប់ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅចុងខែតុលាឆ្នាំ២០២០ ដោយធ្វើបានចំនួន ២២៣.៧៨៥ហិកតា ស្មើនឹង១០៤,៩២ភាគរយនៃផែនការ ២១៣.៣០០ហិកតាទាបជាងឆ្នាំមុនចំនួន១១០៥ហិកតា និងបានដាំដំណាំផ្សេងៗក្នុងរដូវវស្សាបានចំនួនជាង៤៩.៥០០ហិកតា៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print