ចូលទៅលួចកាបូបអ្នកបង់សំណាញ់តែគេចមិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីក្រុមជនសង្ស័យទាំងពីរនាក់នេះបានចូលធ្វើសកម្មភាពចូលទៅលួចកាបូបលុយរបស់ប្រជាពលរដ្ឋ ដែលដាក់លើដៃម៉ូតូ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៣ និង៥០ នាទីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចទំនប់ក្បាលសៀម ភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ១-ស្ងួន រិទ្ធី ភេទ ប្រុស អាយុ១៤ ឆ្នាំនិងម្នាក់ទៀតឈ្មោះតឹម និកា ភេទប្រុស អាយុ១៦ ឆ្នាំ។ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិកំពង់ក្ដារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅបង់សំណាញ់ នៅចំណុចទំនប់ក្បាលសៀម ពេលចុះបង់សំណាញ់ បានយកកាបូបដែលមានទូរស័ព្ទ លុយ ដាក់ព្យួរនិងដៃម៉ូតូ ក៏ត្រូវជនសង្ស័យទាំងពីរនាក់ចូលមកលួច យកកាបូបនេះទៅបាត់ តែត្រូវម្ចាស់គេឃើញទាន់ស្រែកឲ្យគេឯងជួយហើយបានព័ទ្ធចាប់បានតែម្តង ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតនូវវត្ថុតាងដែលជនសង្ស័យបានធ្វើសកម្មភាព មានម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១ គ្រឿងកាបូប១ និង លុយ៤០០០រៀល ។ ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ÷ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print