ភ្នំពេញ ៖ ដោយសារតែមិនមានការប្រុងប្រយ័ត្នមួយភ្លែតរបស់នារីម្នាក់បាន
បេីករថយន្តព្រូសឱនរេីសទូរស័ព្ទដៃក៏ជ្រុលចង្កូតទៅបុកឡំប្រឺតាហើយរុញទៅបុកកន្លែងលក់បាយឆា មីឆា គុយទាវ រងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វេីឲ្យម្ចាស់ឡំប្រឺតារងរបួសក្បាលនិងជង្គង់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចច្រកចូលបុរីឡាយគង់ តាមបណ្ដោយផ្លូវលេខ២១៧(ចំការដូង)ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាននៅកន្លែង
កេីតហេតុបានឱ្យដឹងថា មុនពេលកេីត
ហេតុដំបូងឡេីយគេឃេីញឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GW-6741 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧ក្នុង ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក Toyota Prius ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2AV-8202 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរស្រប
ទិសគ្នាជាមួយឡំប្រឺតាដែរបានមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យឡំប្រឺតាខ្ទាតទៅបុកចូលកន្លែងលក់បាយឆា មីឆា គុយទាវ រងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វេីឲ្យអ្នកបើកឡំប្រឺតារងរបួសក្បាលនិងដៃជេីងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនផងដែរ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ មាននារីម្នាក់ដែលអះអាងខ្លួនជាអ្នកបើកបររថយន្តបានទទួលកំហុសរបស់ខ្លួនដែលមិនបានប្រយ័ត្នដោយឱនរេីសទូរស័ព្ទទេីបបង្កឱ្យមានបញ្ហាបែបនេះ ។
ក្រោយមក ដោយគ្មានដំណោះស្រាយល្អរវាងភាគីទាំងបី ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោធ្វេីការវាស់វែងយករថយន្តបង្កនិងឡំប្រឺតាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាតាមក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ