ខេត្តកំពង់ឆ្នាំង÷ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងដោយមានការសម្របសម្រួលពីលោក អិត សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងនោះបានចុះបង្រ្កាបជាក់ស្តែងក្រុមអ្នកលេងល្បែងស៊ីសងខុសច្បាប់(បៀ)ដោយឃាត់មនុស្សប្រុសម្នាក់និងស្រី៦នាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួន។
ការបង្រ្កាបល្បែងស៊ីសងនេះធ្វើឡើងកាលពីវេលាម៉ោង១៨និង២០នា
ទីថ្ងៃទី ០២ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិសំរោងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនយុត្តិធម៌
នៃកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង។
មន្រ្តីកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងឲ្យដឹងថា ក្នុងការបង្រ្កាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ មាន÷
១-ឈ្មោះ រី
គឹមហ៊ន ភេទស្រី អាយុ ៥៤ ឆ្នាំ (ម្ចាស់ផ្ទះ) មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
២-ឈ្មោះ លាន រដ្ឋា ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៣-ឈ្មោះ សុខ ហ៊ន ភេទស្រី អាយុ ៦០ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ
៤-ឈ្មោះ សែម សុខ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៥-ឈ្មោះ សុខ រិន ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៦-ឈ្មោះ ឃុត សុខុម ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិជើងគ្រោះ ឃុំជើងគ្រោះ ស្រុករលាប្អៀរ
៧-ឈ្មោះ ឌុក ណារ៉ុង ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតបាន
-ទូរស័ព្ទចំនួន ០៩ គ្រឿង
-បៀចំនួន ១២ ហ៊ូ
-កម្រាលក្រាលចំនួន ០២
-ប្រាក់រៀលចំនួន ៧.៨៦១.៥០០ រៀល (ប្រាំពីរលានប្រាំបីសែនប្រាំមួយម៉ឺនមួយពាន់ប្រាំរយរៀល ) ។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានតម្រូវឲ្យការិយាល័យជំនាញធ្វើកិច្ចសន្យាអប់រំកុំឲ្យពួកគាត់ប្រព្រឹត្តបែបនេះទៀតទើបអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ៕
ដោយ÷ប្រាថ្នា