ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យខណៈប្រទះឃើញសពអណ្តែតទឹកស្រះក្បែរខ្ទមក្នុងភូមិចាស់មួយកន្លែងរបស់ខ្លួន។
ករណីប្រទះឃើញសាកសពកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ បន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យអោយដឹងថា សពបុរសខាងលើមានឈ្មោះ ប៉ាង សាន្ត ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ បន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថា បុរសនេះនៅល្ងាចកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៤រសៀលអ្នកភូមិឃើញដើរនៅជិតស្រះទឹកក្នុងភូមិចាស់លុះដល់យប់បន្តិចអត់ឃើញជនរងខាងលើមកវិញដោយប្រពន្ធកូនក៏នាំគ្នាដើររកតែពុំឃើញនោះទេរហូតមកដល់ព្រឹកវេលាម៉ោង៧ស្រាប់តែប្រទះឃើញសពអណ្តែតក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យសព។
ក្រោយពីពិនិត្យសាសពរួមមកសមត្ថកិច្ចនិងគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះអាចរអិលជើងធ្លាក់ស្រះទឹកលង់ស្លាប់ដោយខ្លួនឯងពិតមែន ដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដោយសារផឹកស្រាស្រវឹងជាប្រចាំហើយបុរសនេះនៅពេលស្រវឹងគឺដើរមកដេកនៅខ្ទមរបស់គាត់ក្បែរស្រះទឹកពេលនោះហើយទំនងរអិលជើងធ្លាក់ទឹកស្រះបណ្តាលអោយលង់ទឹកស្លាប់តែម្តងទៅ។
សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ដោយ៖ យឹម សុថាន