ព្រៃវែង៖ ផ្សារកំពង់ពពិលរួមទាំងផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអគ្គិភ័យឆាបឆេះដោយមិនទាន់ដឹងពីមូលហេតុ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី ០៤ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតត្រង់ចំណុចផ្សារកំពង់ពពិល ក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងចេញពីក្នុងផ្សាកំពង់ពពិល ដោយមិនទាន់ដឹងពីមូលហេតុ ក្រោយមកអគ្គិភ័យឆាបឆេះបន្តិចម្ដងៗរហូតដល់ឆាបឆេះផ្សារកំពង់ពពិលទាំងមូលរួមទាំងផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ ដោយបង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ផ្នែកពន្លត់អគ្គិភ័យបានចុះទៅដល់ទីតាំងកើតហេតុជាច្រើនគ្រឿងដើម្បីធ្វើការអន្តរាគមន៍និងបាញ់ពន្លត់។
ខណៈពេលនេះនៅតែបន្តការឆាបឆេះផ្សារទាំងមូលរួមទាំងផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងដោយកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកធ្វើការអន្តរាគមន៍មិនទាន់គ្រប់គ្រងបាននៅឡើយនោះទេ៕ដោយ៖ ៖ រ៉ារ៉ា