នគរបាលខណ្ឌមានជ័យក្របួចជនសង្ស័យជាបន្តបន្ទាប់បាន៤នាក់និង គ្រឿងញៀនជាច្រើន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាន
នគរបាលខណ្ខមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ៈ០០នាទី បានល្បាតត្រួតពិនិត្យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត លុះមកដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ក៏បានឃាត់ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់វ៉េវ ពណ៌ខ្មៅ ដោយឆែកត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាចំនួន១០ថង់តូច និង១ថង់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី ។

ជនសង្ស័យ ឈ្មោះ វ៉ាន់ ធី បានសារភាពថា គេយកថ្នាំញៀនទាំងអស់នេះទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បានដើរចេញមកពីក្នុងវត្ត សមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ក្រោយពីស្តាប់ចម្លើយសារភាពរួចមក កម្លាំងសមត្ថកិច្ចក៏បានបន្តទៅឆែកឆេរនៅបន្ទប់ជួលលេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញម្សៅក្រាមសថ្លាចំនួន៩ថង់ធំបន្ថែមទៀត ។
ជាក់ស្តែងជនសង្ស័យចំនួន៤នាក់ ៖
១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងនិងសម្ភារដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន២០ថង់(១០ថង់ធំនិង១០ថង់តូច) , ជញ្ជីងអេឡិចត្រូនិក១ , សំបកថង់ពណ៌លឿង១ , កូនថង់ប្លាស្ទិកមួយចំនួន , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , ទូរស័ព្ទដៃចំនួន២គ្រឿង និងម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1241 ។

បច្ចុប្បន្ន ក្រុមជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print