ក្រសួងអប់រំ៖ គ្រឹះស្ថាន អប់រំ ដែលមាន បុគ្គលិក សិស្ស និស្សិត ជួប ផ្ទាល់ ប្រមុខ ការទូត ហុង គ្រី ត្រូវ ផ្អាក ការសិក្សា

ចែករំលែក៖

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី ៤ ខែវិច្ឆិកា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ឲ្យ​គ្រឹះស្ថានសិក្សា ដែលមាន​បុគ្គលិក សិស្ស និង​និស្សិត បាន​ជួប​ផ្ទាល់​នឹង​ប្រមុខ​ការទូត​ហុង​គ្រី ត្រូវ​ផ្អាក​ការសិក្សា ប៉ុន្តែ​ត្រូវ​បន្ត​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​។ បើតាម​លិខិត​របស់​ក្រសួង បុគ្គលិក​អប់រំ និង​សិស្ស​និស្សិត​ទាំងនោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀតផង​។

​សូមជម្រាបថា៖ រដ្ឋាភិបាល បានសម្រេច​ឱ្យ ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ដែល​បាន​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ ប្រតិភូ​ប្រមុខ​ការទូត​ហុង​គ្រី ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានប្រកាស​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នៅ​យប់​ថ្ងៃនេះ​ថា សម្ដេច​នឹងដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្រោយ​បាន​ជួប រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។ រីឯ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ក៏បាន​ប្រកាស​ចាប់ផ្ដើម​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។

បើយោងតាមលិខិត​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ៖ សាស្ត្រាចារ្យ បុគ្គលិក​អប់រំ និង​សិស្ស​និស្សិត ដែល​បាន​ជួប​ផ្ទាល់​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ទើប​រកឃើញ​កូ​វីដ​-១៩ ត្រូវ​រាយការណ៍​មក​ក្រសួង​អប់រំ​តាមរយៈ​លេខ​ទូរ​សព្ទ ០១២ ៣៣ ៥៩៩៩ នៅត្រឹម​ថ្ងៃទី​៥​ខែវិច្ឆិកា​នេះ​។

​បន្តថា៖ ចំពោះ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ សិស្ស​និស្សិត មាតាបិតា​និង​អាណាព្យាបាល នៅតាម​គ្រឹះស្ថាន​នោះ ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់បំផុត និង​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ហើយ​ក្នុងករណី​សង្ស័យ ត្រូវ​ទាក់ទង​ទៅ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល​៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print