ស្ត្រីម្នាក់ស្រវឹងស្រាចង.ក សម្លាប់កូនរួច ចង.ក សម្លាប់ខ្លួនឯងតាមក្រោយផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីដ៏រន្ធត់មួយកម្រនឹងកើតឡើងណាស់ ខណៈអ្នកភូមិបានប្រទះឃើញស្ត្រីម្នាក់និងកូនប្រុសម្នាក់ចងកនៅមុខផ្ទះបាយបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពទាំងយប់ដោយខ្លាចថាជាអំពើឃាតកម្ម។

ការប្រទះឃើញសពនេះបានកើតឡើងនៅព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះលឹម មុំ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងកូនប្រុសមានឈ្មោះយ៉េន តុលា អាយុប្រមាណជាង១ខួប រស់នៅភូមិចុងព្រែក ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមកលេងផ្ទះម្ដាយនៅស្រុកកំណើតក្នុងភូមិឃុំកើតហេតុខាងលើជាច្រើនថ្ងៃមកហើយ។

ប្រភពបន្តថា តាមសម្ដីស្ត្រីជាម្ដាយឈ្មោះមាស ចន្ថា អាយុ៥៧ឆ្នាំ មុខរបរកសិករបានឱ្យដឹងថា កូនស្រីគាត់បានយកកូនប្រុសមកលេងផ្ទះគាត់កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០មកម្ល៉េះ។

ប្រភពបន្តថា បន្ទាប់ពីមកលេងស្រុកកូនស្រីគាត់បានផឹកស្រាស្រវឹងហើយត្រូវបានគាត់និយាយលួងលោមកុំឱ្យផឹកស្រាទៀតអីព្រោះវាមិនល្អទេនាំឱ្យខ្មាសញាតិជិតខាង ប៉ុន្តែមិនដឹងជាកូនស្រីគាត់អន់ចិត្តនឹងគាត់ជាម្ដាយស្ដីបន្ទោសឬក៏អ្វីនោះទេស្រាប់តែមួយសន្ទុះគាត់ដើរមកមុខផ្ទះបាយឃើញកូននិងចៅចងកស្លាប់ទាំងម្ដាយនិងកូនទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

បើតាមសមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបានមកពិនិត្យឃើញថា ស្ត្រីខាងលើបានលើកកូនប្រុសមកចង.កនិងក្រមាភ្ជាប់ទៅនឹងរបារដែករោងបាយហើយក្រោយមកក៏បានយកខ្សែភ្លើងចង.កខ្លួនឯងភ្ជាប់ទៅនិឹងរបារដែកផ្ទះបាយក្បែរគ្នាស្លាប់តែម្ដងដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print