ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការ នៅព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា៖ ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមក ដល់ពេលនេះខ្ញុំបានធ្វើចត្តាឡឺស័កជាង៣០ ម៉ោងរួចមកហើយ។
គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍
ពិនិត្យសម្រេចលើសំណើរបស់ក្រសួង
ស្ថាប័ននិងចុះហត្ថលេខាលើឯកសារ
នានាដូចពេលមុនៗដែរ។
សម្តេចបន្តថា៖ អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅ កម្លោះក្រមុំ។
ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការ
ណែនាំរបស់គ្រូពេទ្យ។
សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នក
ពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត
៤ដង។
លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី
២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣
នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤
ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើ
នៅថ្ងៃទី១៨វិច្ឆិកា២០២០។
ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិន
មានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏
ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀត
ខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែក
នៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកាដែលពេល
នោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែ
ចូលបន្ទប់ពុកវិញ។
បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លង
ចូលសហគមន៍រយះពេលជាង១០ខែ
កន្លងមកមួយផ្នែកធំបានមកពីវិធានការ
ធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់
ក្រសួងសុខាភិបាលនិងការអនុវត្តន៍ដ៍ល្អ
ពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែល
យើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់
ទាំងរូបខ្ញុំនិងភរិយាផងដែរ។
ការពារប្រសើរជាងព្យាបាល យើងត្រូវ
រួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួន
យើង ចូលក្នុងគ្រួសារយើង ចូលក្នុង
សហគមន៍យើងនិងក្នុងប្រទេសយើង។
សម្តេចសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕
ដោយ៖ សុខ ខេមរា