ព្រឹកនេះ! ពលរដ្ឋ១៧.៣០៦គ្រួសារទទួលពូជស្រូវនិងសម្ភារជាអំណោយសម្តេចតេជោ ពីលោកឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ប្រមាណ១៧.៣០៦គ្រួសារត្រូវបាន ទទួលអំណោយជាពូជស្រូវ និងសម្ភារផ្សេងៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក(តំណាង)។

ពិធីចែកជូននូវអំណោយរបស់សម្តេចតេជោ មានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាតំណាងដ៏ខ្ពង់ខ្ពស់ខាងលើ ធ្វើឡើងនៅ២ទីតាំង គឺទី១នៅក្នុងបរិវេណកីឡដ្ឋានខេត្តពោធិ៍សាត់ ស្ថិតនៅសង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន១៣,០៤៧គ្រួសារ និង កន្លែងទីតាំងទី២ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន៤,២៥៩គ្រួសារ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print