ខេត្តស្វាយរៀង ៖ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ចាន់ លីភេទប្រុស អាយុ៤១ឆ្នាំ ដែលកម្លាំងជំនាញបានឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនរូចមក នៅវេលាម៉ោង១១ៈ០០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាលយ័ជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែកបានបន្តស្រាវជ្រាវនិងបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់បន្ថែមទៀតរួមមានឈ្មោះ
១-ឈ្មោះព្រុំ សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
២-ឈ្មោះ ឈុត ចំរុង ភេទប្រុស ឣាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង (លទ្ធផលធ្វើតេស្ដអវិជ្ជមាន)។
៣-ឈ្មោះចាន់ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលច្រេស ឃុំអណ្ដូងត្របែក ស្រុករមាសហែក។
៤-ឈ្មោះសំ យ៉ាត ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ។
៥-ឈ្មោះ ហាំ ចំរើន ភេទប្រុស អាយុ៤០ឆ្នាំរស់ភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័័យគ្រឿងញៀ៧កញ្ចប់(ធំ៣កញ្ចប់)
-ទូរស័ព្ទដៃ៨គ្រឿង
-ម៉ូតូ៣គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង។
បច្ចុប្បន្នជនសង្សយ័កំពុងសាកសួរនិងបំពេញសំណុំរឿងដើម្បីចាត់ការបន្តតាមនីតីវិធី៕ដោយ៖ ស សម