ជិតកន្លះសតវត្សរ៍ប្រឡូកក្នុងឆាកនយោបាយ ទីបំផុតលោកបៃឌិនបានសម្រេចក្តីប្រាថ្នាធ្វើជាប្រធានាធិបតីអាមេរិក​

ចែករំលែក៖

លោក បៃឌិន ​ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតអាមេរិក ឆ្នាំ​២០២០​ ដែលជាចំណុចកំពូលនៃប្រវត្តិសាស្ត្រ​ចូលរួមក្នុងឆាកនយោបាយអាមេរិកអស់រយៈពេលជិត៥០ឆ្នាំកន្លងមក ។ ក្តីស្រមៃរបស់លោកបៃឌិនបានក្លាយជាការពិតហើយ។
តើលោក បៃឌិនជាអ្នកណា?
លោកបៃឌិន (Joe Biden )ឈ្មោះពេញ Joseph Robinette Biden Jnr ថ្ងៃខែឆ្នាំកំណើត​២០ខែវិច្ឆិកា ១៩៤២កើតក្នុងតំបន់ Scranton, Pennsylvania ។ គ្រួសាររបស់លោកមានដើមកំណើតអៀរឡង់ ។ ក្នុងដំណាក់កាលលំបាកបំផុត ​លោកបៃឌិន គឺជាបុគ្គលិកលក់រថយន្តចាស់(រថយន្តមួយទឹក)។ ក្រោយមកក៏បាត់បង់ការងារធ្វើ ហើយប្តូរលំនៅឋានទៅកាន់ Delaware។​​ លោកបៃឌិនកើតនៅក្នុងត្រកូលពលករ មិនដូចលោកត្រាំកើតនៅក្នុងត្រកូលអភិជន (ជួលគេឲ្យជួយប្រឡងជំនួស)ពេលនៅសិក្សានោះឡើយ។
មនុស្សគ្រប់រូបស្គាល់លោកបៃឌិនច្បាស់គឺនៅពេលលោកឡើងធ្វើជាអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា កាលពីឆ្នាំ​២០០៨ រហូតដល់ឆ្នាំ​២០១៦។ ប៉ុន្តែជីវិតកម្សត់របស់លោក​មានអ្នកដឹងតិចណាស់។
លោកបៃឌិនមានប្រពន្ធពីរ ប្រពន្ធ ទីមួយស្លាប់​ ហើយប្រពន្ធទីពីរឈ្មោះJill Jacobs រស់នៅជាមួយលោករហូតមកទល់បច្ចុប្បន្ន​។
ការឈឺចាប់បំផុតរបស់លោកបៃឌិនគឺការបញ្ចុះសពប្រពន្ធ និងកូនស្រីច្បងរបស់លោកដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។ ក្រោយមកលោកក៏បានសម្លឹងមើលកូនប្រុស​ធំរបស់លោកឈ្មោះBeau លាចាកលោកនេះ ដោយជំងឺមហារីក​។ លោកក៏បានវិលត្រឡប់ចូលរួមប្រឡូកក្នុងឆាកនយោបាយ​វិញ ក្រោយការ​ប្រជែងតំណែងប្រធានាធិបតីអាមេរិកពីរលើកមិនបានសម្រេច។ លោកបៃឌិន គឺជាមនុស្សនៃការតស៊ូ​ ត្រឹមត្រូវ និងជិតស្និទ្ធ។
ចំពោះពលរដ្ឋអាមេរិក លោកបៃឌិន គឺជាមនុស្សរបស់មហាជន ជាអ្នកនយោបាយដ៏ឆ្នើមរបស់អាមេរិក ។ ប៉ុន្តែពលរដ្ឋមួយចំនួននៅជុំវិញពិភពលោកមិនទាន់ដឹងច្បាស់ថាលោកបៃឌិនជាអ្នកណានៅឡើយ។
លោកបៃឌិន (Joe Biden) ធំឡើងនៅតំបន់ Scranton, Pennsylvania និងស្រុក ​New Castle, Delaware ។ លោកបានបញ្ចប់ការសិក្សាមហាវិទ្យាល័យ Syracuse , Delaware ផ្នែកច្បាប់​។ លោកបានក្លាយជាមេធាវី នៅឆ្នាំ​១៩៦៩​ ហើយត្រូវបានបោះឆ្នោតចូលរួមនៅក្នុង​គណៈកម្មការស្រុកNew Castle ។ ក្នុងអំឡុងពេលនោះ លោកត្រូវបាន បោះឆ្នោតចូលក្នុងសមាជិកព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋ Delaware នាឆ្នាំ​១៩៧២ ក្លាយជាសមាជិកព្រឹទ្ធសភាអាមេរិកវ័យក្មេងបំផុត ។
ក្នុងឆាកនយោបាយ លោកបៃឌិនបានតស៊ូយ៉ាងខ្លាំង ហើយលោកក៏បានក្លាយជា​ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក ។ ប៉ុន្តែចំណុចនយោបាយលេចធ្លោបំផុតរបស់លោកគឺនៅឆ្នាំ​១៩៩១​ លោកជាអ្នកប្រឆាំងសង្គ្រាមឈូងសមុទ្រ ​ប៉ុន្តែលោកគាំទ្រឲ្យពង្រីកសម្ព័ន្ធយោធាណាតូនៅអឺរ៉ុបខាងកើត ។ ​ក្រៅពីនេះ លោកក៏បានគាំទ្រដល់​សង្គ្រាមអុីរ៉ាក់ឆ្នាំ​២០០២​ ប៉ុន្តែលោកប្រឆាំងការបង្កើនចំនួនទាហានអាមេរិកនៅឆ្នាំ​២០០៧។
ចាប់ពីឆ្នាំ​១៩៨៧ ដល់ឆ្នាំ​១៩៩៥ លោកបៃឌិនជាប្រធានគណៈកម្មការច្បាប់ព្រឹទ្ធសភាអាមេរិក ដោះស្រាយពាក់ព័ន្ធគ្រឿងញៀន ប្រឆាំងបទល្មើស និងសេរីភាពរបស់ពលរដ្ឋ​។
មុនពេលលោកចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក នៅឆ្នាំ​២០២០ លោក​ក៏ធ្លាប់បានចូលរួមប្រជែងតំណែងបេក្ខភាពប្រធានាធិបតីនៅឆ្នាំ១៩៨៨ និងឆ្នាំ​២០០៨ ដែរតែមិនបានសម្រេច​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print