ក្រសួងសុខាភិបាល ប្រកាសយកសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ សម្រាប់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះតទៅ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសយកសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ សម្រាប់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ យោងតាមប្រសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាល រាជធានីភ្នំពេញ បានឯកភាពគ្នា កំណត់ទីតាំងសម្រាប់ទទួលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំងអស់ ជាមួយលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយពុំមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯង ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញ លោក លោកស្រី មកធ្វើចត្តាឡីស័កនៅ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (SOKHA Phnom Penh Hotel & Residence) ដែលមានអស័យដ្ឋាន ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print