បន្ទាប់ពីជាប់ឆ្នោត លោក បៃឌិននឹងត្រូវធ្វើអ្វី បន្តទៀត?

លោកបៃឌិនបានបញ្ជាក់ថា​ រដ្ឋាភិបាលរបស់លោក នឹងបង្កើតឡើង​តាមមូលដ្ឋាននៃវិទ្យាសាស្ត្រ និង រួមគំនិតយក ការយកចិត្តទុកដាក់។ លោកបៃឌិនក៏បានអំពាវនាវ​ដល់ក្រុមអ្នកគាំទ្រលោកត្រាំ ថាសូមផ្តល់ឱកាស ដល់គ្នាម្នាក់ម្តង​។
នៅពេលនេះអ្វីដែលលោកបៃឌិនត្រូវ ធ្វើដំបូងគេបង្អស់នោះគឺ បង្កើតក្រុម ទទួលបន្ទុក ​យុទ្ធនាការប្រឆាំងកូវីដ​១៩ ដែលមានសមាជិក​១២នាក់ ហើយការបង្កើតនោះត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ ទី​៩ខែវិច្ឆិកា (ពេលវេលាអាមេរិក)។
គណៈកម្មការប្រឆាំងកូវីដ​១៩ របស់លោក បៃឌិនដឹកនាំដោយ មនុស្ស​៣រូប​គឺ ឧត្តមសេនីយ​Vivek Murthy (អតីតគ្រូពេទ្យវះកាត់) ទីពីរគឺ អតីតប្រធានគ្រប់គ្រង ឱសថអាមេរិក David Kessler និង បណ្ឌិត Marcella Nunez-Smith មកពីមហាវិទ្យាល័យYale ។
នៅក្នុងសុន្ទរកថា ដំបូងបង្អស់ ក្រោយជាប់ឆ្នោត ​លោកបៃឌិនបញ្ជាក់ថា នឹងចាប់ផ្តើម ការងារ​ដោះស្រាយបញ្ហាឆ្លងរាលដាលកូវីដ​១៩ ។ លោកបន្តទៀតថា« យើងនឹងស្តាសេដ្ឋកិច្ចប្រទេសជាតិបាន ​ ការរស់នៅជួបជុំសប្បាយរីករាយ កម្មវិធីខួបកំណើត អាពាហ៍ពិពាហ៍ ពិធីចែកសញ្ញាបត្រ… យើងអាចធ្វើទៅបានលុះត្រា គ្រប់គ្រងជំងឺឆ្លងកូវីដ​១៩ជាមុនសិន»។
បច្ចុប្បន្នអាមេរិកមានអ្នកឆ្លងកូវីដ​១៩ ជាង​១០,១ លាននាក់ និងមានអ្នកស្លាប់កើនឡើងជាង ២៤៣ពាន់នាក់។ នោះជាការបាត់បង់យ៉ាងធំធេងរបស់អាមេរិក ។ ទាំងនោះហើយទើបលោកបៃឌិនសម្រេចទប់ស្កាត់កូវីដ​១៩​ជាមុន​៕

ដោយ៖ធីរីណា

...

ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print