ជិះម៉ូតូឌុបគ្នាឆ្លងភ្លើងស្តុបទៅបុកជាមួយរថយន្តស៊េរីទំនេីបឡិចសុីសLX570 បណ្ដាលឲ្យរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស៊េរីទំនេីបLexus LX570 ចំពីមុខរថយន្តពេញទំហឹង​ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅត្រង់ចំណុចភ្លើងស្តុបអាងទឹកអូឡាំពិក​ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត​ កែងផ្លូវព្រះសីហនុ​ ក្នុងសង្កាត់ទួលស្វាយព្រៃ​២ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីបុរសម្នាក់មិនបញ្ចេញឈ្មោះ​ដែលជាម្ចាស់រថយន្តLexus LX570 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2Y-5455 បានបង្ហេីបប្រាប់ថា​ រូបគាត់បេីករថយន្តតាមបណ្ដោយផ្លូវលេខ២១៥ រួចមានបំណងឆ្លងភ្លើងស្តុបអាងទឹកអូឡាំពិក​មកផ្លូវព្រះសីហនុ​។ ខណៈឆ្លងមកដល់កណ្ដាលភ្លើងស្តុប​ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូវីវ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1R-9870 ឌុបគ្នាតាមបណ្ដោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីត្បូងទៅជេីងដោយប្រើល្បឿនលឿន​ហេីយមិនគោរពភ្លើងស្តុបផងនោះ ក៏បានបុករថយន្តLexus LX570​របស់គាត់ចំក្បាលរថយន្តចំហៀងខាងស្ដាំពេញទំហឹង​ បណ្ដាលឲ្យបុរស៣នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់​ ចំណែករថយន្តនិងម៉ូតូរងការខូចខាត​ទាំងសងខាង​ ។

​ ក្រោយកេីតហេតុ​ភ្លាម​ៗ​ បុរសទាំង៣នាក់ខាងលេីត្រូវបានរថយន្តសាមុយមកដឹកយកទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត​។ ចំណែកភាគីរថយន្តLexus LX570ក៏មិនបានគេចខ្លួនទៅណាដែរ​ រហូតសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ចុះមកដល់កន្លែងកេីតហេតុធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកជាមួយម៉ូតូខាងលេី​ ដេីម្បីដោះស្រាយគ្នាតាមក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print