ក្រសួងការងារផ្អាកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញពីរសប្តាហ៍ ដោយសារបង្ការជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្នុងគោលបំណងបង្ការសុវត្ថិភាពពីការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីពេលនេះ។

នៅក្នុងសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល នៅរាត្រីនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្អាកនេះជាវិធានការដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលា និងការរីករាលដាលក្នុងសហគមន៍។

...

ក្រសួងបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈនេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬអនឡាញ (Online)៕ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print