Daniil Medvedev លើកពាន ATP Paris Masters ក្រោយផ្តួល Alexander Zverev វគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

 

កីឡាករវាយតឺន្នីសលំដាប់ទី៥ពិភពលោក Daniil Medvedev បានឈ្នះពានរង្វាន់ ATP Paris Masters ជាលើកទី៨របស់គាត់នៅពេលដែលគាត់បានផ្តួកីឡាករ Alexander Zverev ក្នុងលទ្ធផល ៥-៧ ៦-៤ ៦-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ Paris Masters កាលពីម្សិលមិញ

កីឡាករសញ្ជាតិអាល្លឺម៉ង់ Zverev ដែលបានឈ្នះជើងឯកចំនួន២ ដងក្នុងរយៈពេលជាច្រើនសប្តាហ៍នៅទីក្រុងខឹឡូនកាលពីខែមុន និងបានផ្តួលកីឡាករ Rafael Nadal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍នោះបានទទួលត្រឹមជើងឯករងប៉ុណ្ណោះ ចំណែកកីឡាករលំដាប់ទី៣របស់រុស្ស៊ីឈ្មោះ Medvedev បានទទួលចំណាត់ថ្នាក់លេខ៣ 

Daniil Medvedev បានឈ្នះជាលើកទី២ របស់គាត់ក្នុងការជួប៧ដងជាមួយ Zverev បន្ថែមនូវជោគជ័យចុងក្រោយរបស់គាត់នៅកម្មវិធីសៀងហៃ Masters ឆ្នាំ២០១៩ ។

ជាមួយគ្នានោះកីឡាករ Medvedev អាយុ២៤ឆ្នាំបានដណ្តើមកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់គាត់ចាប់តាំងពីជ័យជំនះនៅប្រទេសចិនកាលពី១៣ខែមុនជាមួយនឹងជ័យជម្នះ ៦-៤ ៧-៦ (៧-៤) កាលពីថ្ងៃសៅរ៍ ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print