លោក Sergio Garcia បានដកខ្លួនចេញពីការប្រកួតវាយកូនហ្គោលបន្ទាប់ពីការធ្វើតេស្តរកឃើញកូវីដ-១៩

ចែករំលែក៖

អតីតជើងឯកវាយកូនហ្គោល Masters លោក Sergio Garcia នឹងខកខានព្រឹត្តិការណ៍ឆ្នាំនេះនៅ Augusta បន្ទាប់ពីបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ កីឡាករអេស្ប៉ាញវ័យ៤០ឆ្នាំដែលបានឈ្នះព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៧ បានខកខានការក្នុងកម្មវិធី Houston Open កាលពីសប្តាហ៍មុនដែរ

លោក Sergio Garcia បាននិយាយថា “នៅយប់ថ្ងៃសៅរ៍បន្ទាប់ពីបើកបរត្រឡប់មកពីហ៊ូស្តុនខ្ញុំចាប់ផ្តើមឈឺបំពង់ក និងក្អក រោគសញ្ញាបាននៅជាមួយខ្ញុំកាលពីព្រឹកថ្ងៃអាទិត្យ ដូច្នេះខ្ញុំបានសំរេចចិត្តធ្វើតេស្ត ហើយភរិយារបស់ខ្ញុំអេនជេឡាក៏រីករាយដែរ

កម្មវិធី Masters ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ដោយបានផ្លាស់ប្តូរពីកម្មវិធីនៅដើមខែមេសា ដោយសារតែការផ្ទុះឡើង Covid-19 ដំបូងនៅដើមឆ្នាំនេះ

Garcia គឺជាកីឡាករទី២ដែលបានដកខ្លួនចេញដោយសារកូវីដ-១៩នេះបន្ទាប់ពី Joaquin Niemann ដកខ្លួនចេញកាលពីសប្តាហ៍មុនដោយសារលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ លោក Garcia បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “បន្ទាប់ពីរយៈពេល២១ ឆ្នាំនៃការខកខានមិនបានធ្វើជាម្ចាស់ជើងឯកដ៏ធំមួយ ខ្ញុំនឹងខកខានក្នុងកម្មវិធី Masters នៅសប្តាហ៍នេះ។ អ្វីដែលសំខាន់នោះគឺថាគ្រួសារខ្ញុំនិងខ្ញុំមានអារម្មណ៍ល្អ។ យើងនឹងត្រឡប់មកកាន់តែខ្លាំង និងផ្តល់ឱកាសម្តងទៀតនៅខែមេសាឆ្នាំក្រោយ ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print