ទិសយោធភូមិភាគទី៥ ទទួល អាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងរាជអាវុធហត្ថ នគរបាលការពារព្រំដែនក្នុងទិសយោធភូមិភាគទី៥ ។ 

អញ្ជើញចូលរួមអមដំណើរមានឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការរងយោធភូមិភាគទី ៥នាយទាហាន នាយទាហានរង ពលទាហាន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។

 ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំកងកម្លាំងតែងតែទទួលបានអំណោយដ៏ថ្លៃថ្លានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ការឧបត្ថម្ភនូវអាវភ្លៀងបានមុនរដូវភ្លៀង និងផ្តល់អាវរងា មុននៅរដូវរងាមកដល់ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខកងកម្លាំង និងតែងតែជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនគ្រប់កាលៈទេសៈ។ 

លោក ហ៊ុន ម៉ាណែត បានក្រើនរំឭកដល់កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បញ្ហាកូវីដ-១៩ ដោយបន្តពាក់ម៉ាស់ និងធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចៀសវាងការឆ្លងរាលដាលជំងឺនេះចូលសហគមន៍ដូចជាប្រទេសផងដែរ។

ពិធីចែកអាវរងាដល់កងកម្លាំងទាំង ៣ប្រភេទ ប្រារព្ធធ្វើនៅ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕

         

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print