វៀតណាម៖ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន

ចែករំលែក៖

អន្តរជាតិ៖ ក្រុមអ្នកជំនាញរុស្ស៊ី មានការជឿជាក់ទៅលើភាពសកម្មរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី ខណៈដែលប្រទេសវៀតណាមកំពុងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ,នេះបើតាមទីភ្នាក់ងារ AKP ដែលចុះផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ។

បើតាមលោកស្រីបណ្ឌិត Ekaterina Koldunova សាស្ត្រាចារ្យរងនៃនាយកដ្ឋានសិក្សាអាស៊ី និងអាហ្វ្រិក នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរដ្ឋម៉ូស្គូនៃក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់នៅក្នុងអត្ថបទស្តីពី តួនាទី និងតំណែងរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី – អាស៊ានដែលបានចុះផ្សាយក្នុងកំណត់ត្រាសង្ខេប ស្តីពីទំនាក់ទំនងរវាងរុស្ស៊ី – វៀតណាម ថា៖ ចំណុចលេចធ្លោនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី – វៀតណាម គឺភាពញឹកញាប់នៃកិច្ចប្រជុំថ្នាក់ខ្ពស់ បើប្រៀបធៀបទៅនឹងទំនាក់ទំនងរបស់រុស្ស៊ីជាមួយបណ្តាប្រទេសដទៃទៀតនៅអាស៊ាន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ដែលក្នុងនោះរុស្ស៊ីជាសមាជិក ហើយវៀតណាមត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ ២០១៥ និងចូលជាធរមាននៅក្នុងឆ្នាំ ២០១៦ បានក្លាយជាយុទ្ធសាស្រ្តដំបូងគេរវាង EAEU និងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។ ជាក់ស្តែងមុនពេលបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី – អាស៊ាននៅក្នុងឆ្នាំ ២០១៨ ប្រទេសរុស្ស៊ី និងវៀតណាម ទទួលបានបទពិសោធន៍ជាច្រើនក្នុងការអនុវត្តគម្រោងសេដ្ឋកិច្ចពិសេស។ 

លោកស្រី Koldunova បានកត់សម្គាល់ថា ប្រទេសទាំងពីរបានចែករំលែកទស្សនៈគ្នាជាយូរមកហើយអំពីបញ្ហាយុទ្ធសាស្ត្រមួយចំនួនទាក់ទងនឹងអាស៊ី – ប៉ាស៊ីហ្វិក ហើយថា ប្រទេសរុស្ស៊ីបានធ្វើការតស៊ូមតិយ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតដែលត្រូវបានអនុម័តដោយ ប្រទេសជាសមាជិកអាស៊ាន និងចិន ក្នុងឆ្នាំ ២០០២ ក៏ដូចជាការចុះហត្ថលេខាលើក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើតផងដែរ។

លោកស្រី បាននិយាយថា ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ប្រទេសវៀតណាមត្រូវដោះស្រាយនូវកិច្ចការដ៏ស្មុគស្មាញជាច្រើន រួមមានបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងការរីករាលដាលយ៉ាងឆាប់រហ័សនៃស្ថានភាពក្នុងតំបន់ និងក្នុងពិភពលោក។

...

គួរបញ្ជាក់ថា ទោះជាយ៉ាងណាក្តី ការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២០ ហាក់ដូចជានៅតែមានភាពជោគជ័យដោយលោកស្រីបាននិយាយបន្ថែមថា វាអាចលេចចេញនូវចំណុចពិសេសនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាស៊ាន ដែលពឹងផ្អែកជាចម្បងទៅលើការតភ្ជាប់ទំនាក់ទំនងរវាងរុស្ស៊ី – វៀតណាម ផ្នែកវេជ្ជសាស្រ្តយោធា ការឆ្លើយតបបន្ទាន់ និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងហានិភ័យ និងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាត៕ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print