កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតនិងការពារសន្តិសុខក្នុងទិវាបុណ្យឯករាជ្យជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងថ្ងៃទិវាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ2020 នេះ កម្លាំង គ អន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមគោលដៅសំខាន់ៗ ទាំងយប់ទាំងថ្ងៃ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ នៅសួនច្បារវិមានឯករាជ្យ បញ្ចប់ទៅដោយរលូនផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍ នៅគ្រប់ពេលដែលចេញប្រតិបត្តិការម្តងៗ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែបានចូលរួមធ្វើការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ តាមគោលដៅដែលបានឈរជើង ជាពិសេស អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់រក្សាអនាម័យទាំងក្នុង និងក្រៅអង្គភាព, លាងសម្អាតដៃនឹងសាប៊ូជាញឹកញាប់ បាញ់អាល់កុល និងបាញ់ថ្នាំសម្លាប់មេរោគលើសម្ភារៈប្រើប្រាស់ ក៏ដូចជាមធ្យោបាយធ្វើដំណើរ គ្រប់ពេលវេលាទាំងពេលចេញ និងចូលក្នុងអង្គភាព ដើម្បីបង្ការ នូវការរីករាលដាលនៃការឆ្លងមេរោគកូវីដ-១៩៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print