ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យឈ្មោះភឿក សារ៉ាន ហៅអាតូច ហៅទុយ ដែលអ្នកស្រុកស្គាល់ច្បាស់ថាជាចោរលួចម៉ូតូយ៉ាងសកម្មតែងតែបង្កក្តីបារម្ភដល់ពួកគាត់នោះ ពេលនេះត្រូវនគរបាលព្រហ្មទណ្ឌខេត្តរៀបចំផែនការតាមចាប់បានហេីយ ដេីម្បីនាំខ្លួនយកមកដាក់ទោសតាមច្បាប់ ។
បណ្តាញសម្ងាត់សមត្ថកិច្ចរាយការណ៍ថា នៅវេលាម៉ោង២១ និង០០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ភឿក សារ៉ាន ហៅអាតូច (ហៅទុយ)
ភេទប្រុស អាយុ២៣ឆ្នាំ ដែលជាមុខ សញ្ញាលួចយ៉ាងសកម្ម ហើយមានទីលំនៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងប្លុង ស្រុកពញាក្រែកនោះ ពេលនេះក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក និងលោកវរសេនីយ៍ឯក ប្រេង ហុីម ជំនួយការផែននគរបាលព្រហ្មទណ្ឌខេត្តចុះជួយស្រុកពញាក្រែក បាននាំកម្លាំងចុះតាមគោលដៅសំខាន់ៗដើម្បីបង្ក្រាបជនសង្ស័យជាចោរនោះ។ លុះដល់ម៉ោង២២និង៣០នាទី ទេីបកម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យខាងលេីបាននៅណុចផ្លូវលំបែកជាបួន ស្ថិតក្នុងភូមិបុស្សចេក ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ។
លោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត បានប្រាប់ថា សមត្ថកិច្ចចាប់យកវត្ថុតាងម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅចំនួន១គ្រឿង រួចនាំខ្លួនជនសង្ស័យរូបនេះមកសាកសួរនៅអធិការដ្នាន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ