រដ្ឋបាលរាជធានីភ្នំពេញ៖ គម្រោងសាងសង់របងថ្មតាមរចនាម៉ូដដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី បាន៧០ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ៖ គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូដដើម(ជំនាន់ដើម)នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាេយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ចាប់ពីការាសសាំងតូតាល់រហូតដល់
ស្តុបវត្តនាគវ័នបានដំណើរការស្ថាបនាលេចចេញជារបងថ្មតាមរចនាប័ទ្មដើមប្រមាណជិត១ពាន់ម៉ែត្រ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានរៀបការ៉ូឡា ចាប់ពីស្ថានីយសាំងតូតាល់រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) ហើយរួចរាល់មក។
លោកមឹុង ពន្លក នាយករងទីចាត់ការ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០ថា៖ គម្រោងនៃការរៀបចំសាងសង់របងថ្មនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីបច្ចុប្បន្នសម្រេចបានប្រមាណ៧០ភាគរយហើយ។របងនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាលក្នុងនោះដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការាសសាំងតូតាល់រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ ហើយក្នុងដំណាក់កាលទី១នេះដែរគិតមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារបងថ្មនេះ ទៅតាមគម្រោងបានសម្រេចជាច្រើនរយម៉ែត្រហើយ ពោលគឺបានលេចចេញជារបង (ចាប់ពីការាសសាំងតូតាល់ដល់ជិតការាសលក់រថយន្ត)។
ដំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ទល់ផ្លូវចូលទៅវត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ។
មន្ត្រីដដែលបានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្មជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ីជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ។
សូមបញ្ជាក់ថា៖ កាលពីដើមខែកក្កដាឆ្នាំ២០២០ កន្លងនេះ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព នៃគម្រោងខាងលើនេះផងដែរ និងបានសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយហេតុថាកំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរ ដូច្នេះយើងនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើរជើងដើរឱ្យបានស្អាតសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕. សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print