នៅយប់ថ្ងៃទី១០ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) មានករណីបាញ់ប្រហារនៅទីក្រុងTampa រដ្ឋ Florida បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៧នាក់រងរបួស។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ក្រុមខ្មាន់កាំភ្លើងជិះរថយន្ត បិទកញ្ចក់ជិត បាញ់ប្រហារ ទៅលើ មនុស្សដែលជួបជុំគ្នានៅ ជិតទីលានបាល់បោះ នៅទីក្រុង Tampa
សារព័ត៌មានABCបានផ្សាយថា ហេតុការបាញ់ប្រហារគឺមានចេតនា ដោយខ្មាន់កាំភ្លើងសំដៅ តែគោលដៅ ដើម្បីបាញ់ប្រហារតែប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវកំពុងតែតាមដានថាតើជារឿងកំនុំឬក៏វាយប្រហារភេរវកម្ម។
លោកChad Chronister មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា បុរសវ័យ៣៦ឆ្នាំម្នាក់ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ពេក ។ ចំណែកអ្នករងរបួស ៧នាក់មាន២នាក់កំពុងសង្គ្រោះបន្ទាន់ និង៥នាក់ទៀតល្អប្រសើរឡើងវិញហើយ។
ក្រោយការបោះឆ្នោតប្រធានាធិបតី មានការបាញ់ប្រហារជាច្រើន កើតឡើង។ កន្លងមក នៅថ្ងៃទី៧ខែវិច្ឆិកា មាន ការបាញ់ប្រហារនៅទីក្រុង Virginia Beach ក្រោយលទ្ធផលបោះឆ្នោតបានប្រកាសថា លោកត្រាំចាញ់ឆ្នោត។ ការបាញ់ប្រហារបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់៕