ប្រធានក្រុមការងាររៀបចំការបោះឆ្នោតរបស់លោកត្រាំ ប្រចាំរដ្ឋ តិចសាស បានប្រកាសថា បើអ្នកណារកឃើញភស្តុតាងអាចបញ្ជាក់ថា ការបោះឆ្នោតគឺមានការបន្លំ នឹងទទួលបានប្រាក់១លានដុល្លារ។
អភិបាលរងរដ្ឋតិចសាស លោកDan Patrick បានបញ្ជាក់ថា នឹងផ្តល់រង្វាន់ជាទឹកប្រាក់១លានដុល្លារ ដែលជាប្រាក់បានមកពី មូលនិធិបោះឆ្នោតរបស់បក្ស ។ អ្នកដែលមានភស្តុតាងច្បាស់លាស់ និងសាក្សីផងដែរ។ ក្រៅពីនេះបើអ្នកណាមានព័ត៌មាន ឈានដល់ការចោទប្រកាន់ពីការបន្លំក្នុងការបោះឆ្នោត នឹងទទួលបានប្រាក់២៥ពាន់ដុល្លារ ។
អភិបាលរងរដ្ឋតិចសាស លោកDan Patrick បានបន្តទៀតថា«ការដែលប្រធានាធិបតីដូណាល់ ត្រាំ បន្តប្តឹងពីលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន ដែលអាចកែប្រែលទ្ធផល។
មកទល់ពេលនេះ ក្រុមអ្នកត្រួតពិនិត្យការបោះឆ្នោតអាមេរិកបានប្រកាសថា មិនមានសកម្មភាព បន្លំក្នុងការបោះឆ្នោតនោះឡើយ ។ ប៉ុន្តែលោកត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោត នោះឡើយ ដោយបន្តតស៊ូតាមផ្លូវច្បាប់ ៕
ក្រុមការងាររបស់លោកត្រាំ ប្រកាសផ្តល់រង្វាន់១លានដុល្លារ ដល់អ្នកណាផ្តល់ភស្តុតាងពីការបន្លំពេលបោះឆ្នោត
...