Hazard ខកខានការប្រកួតឲ្យជម្រើសជាតិក្រោយពេលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកមានការព្រួយបារម្ភ និងខកចិត្ត សោកស្តាយចំពោះអវត្តមានរបស់តារាឆ្នើមរបស់ក្រុម Real Madrid កីឡាករខ្សែបម្រើប្រយុទ្ធ Eden Hazard ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

Hazard បានអវត្តមានការប្រកួតមិត្តភាពអន្តរជាតិរបស់បែលហ្ស៊ិកប៉ះក្រុមស្វីសនៅថ្ងៃពុធ និងការប្រកួតកម្មវិធី National League ជាមួយនឹងប្រទេសអង់គ្លេសថ្ងៃក្រោយបន្ទាប់ពីបានឆ្លងកូវីដ-១៩

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះបានធ្វើតេស្តវិជ្ជមានមុនពេលដែលលទ្ធផល ៤-១ នៅ La Liga របស់ Real Madrid ចាញ់ក្រុម Valencia កាលពីថ្ងៃអាទិត្យកន្លងទៅ

Hazard បានបង្ហាញវត្តមានត្រឹមតែ២៥ដងប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Real ចាប់តាំងពីផ្លាស់ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ១០០លានផោនកាលពីខែមិថុនា ឆ្នាំមុនដោយរកបាន២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុម៤លើក។ នៅក្នុងយុទ្ធនាការចុងក្រោយរបស់គាត់នៅStamford Bridge គាត់រកបាន១៦គ្រាប់ និងបញ្ជូនបាល់បាន១៥ដងនៅក្នុងក្របខ័ណ្ឌ Premier League តែម្នាក់ឯង

ដោយសារបញ្ហារបួស និងបញ្ហាកាយសម្បទានៅក្នុងរដ្ឋធានីអេស្ប៉ាញគ្រូបង្វឹកបែលហ្សុិកលោក Martinez បានសោកស្តាយ និងខកចិត្តចំពោះHazard ជាខ្លាំងដែលមិនបានចូលរួមជាមួយក្រុម ជម្រើសជាតិ

លោក Martinez បានប្រាប់អ្នកយកព័ត៌មានថា “ជាក់ស្តែងយើងទាំងអស់គ្នាពិតជារីករាយដែលបានឃើញ Eden Hazard លេង៣ប្រកួតចុងក្រោយជាមួយក្លិបរបស់គាត់ ហើយចាប់ផ្តើមមើលទៅសប្បាយដោយអាចរកគ្រាប់បាល់បាន” ។

លោក Martinez បន្តថា “ខ្ញុំគិតថាយើងទាំងអស់គ្នាទន្ទឹងរង់ចាំមើលការលេង Eden Hazard សម្រាប់ក្រុមជម្រើសជាតិ។ ខ្ញុំគិតថានោះជាដំណឹងល្អសម្រាប់ក្លិបផងដែរ ព្រោះថាអាចលេងបានប៉ុន្មាននាទីនិងជួយឱ្យការប្រកួតរបស់គាត់មានភាពរឹងមាំ ប៉ុន្តែការធ្វើតេស្តវិជ្ជមានកូវីដ-១៩ គឺជាដំណឹងដែលគួរឱ្យខកចិត្ត ដែលមិនធម្មតាទេនៅក្នុងពេលបច្ចុប្បន្នដែលយើងកំពុងរស់នៅ

លោកបញ្ជាក់ថា “នៅពេលនេះយើងកំពុងធ្វើតាមពិធីសាររបស់ UEFA និងធ្វើឱ្យប្រាកដថា Eden Hazard ធ្វើការនៅឯផ្ទះ ដូច្នេះគាត់មិនបាត់បង់ភាពរឹងមាំទេ ហើយគាត់អាចចូលរួមជាមួយក្រុមជម្រើសជាតិបានយ៉ាងឆាប់រហ័សប្រសិនបើវាអាចកើតឡើងបាន” ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print