ព័រទុយហ្គាល់លុតអង់ដូរ៉ា ៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ

ចែករំលែក៖

ក្រុមខ្លាំង និងជាអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ បានបំបាក់ក្រុមភ្ញៀវអង់ដូរ៉ា (Andorra) ក្នុងលទ្ធផល៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ (World Friendlies) កាលពីរាត្រីថ្ងៃទី១១ វិច្ឆិកាម្សិលមិញ។

នៅក្នុងជំនួបនោះក្រុមព័រទុយហ្គាល់បានដាក់សម្ពាធទៅលើក្រុមភ្ញៀវ អង់ដូរ៉ាយ៉ាងខ្លាំង ដោយនៅតង់ទី១ ក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់ និងតង់ទី២រកបាន៥គ្រាប់ (១គ្រាប់ស៊ុតចូលទីខ្លួនឯង)។ ការប្រកួតង់ទី១ ក្រុមព័រទុយហ្គាល់រកបាន១គ្រាប់នាំមុខនៅនាទីទី៨ ដោយកីឡាករ Pedro Neto និងកីឡាករ Paulinho នៅនាទីទី២៩។

ចូលដល់ការប្រកួតតង់ទី២ ក្រុមព័រទុយហ្គាល់បានបង្កដាក់សម្ពាធទៅលើក្រុមអង់ដូរ៉ា ដោយនៅនាទីទី៥៦ កីឡាករ Renato Sanches រកបាន១គ្រាប់បន្ថែម និងនៅនាទីទី៦១ កីឡាករ Paulinho ដដែលរកបាន១គ្រាប់ទៀត។ នៅនាទីទី៧៦ កីឡាករ EmiliGarcia របស់អង់ដូរ៉ាបានភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯង ដែលជាហេតុធ្វើឲ្យក្រុមព័រទុយហ្គាល់ចំណេញគ្រាប់បាល់១គ្រាប់ទៀត។

នៅនាទីទី៨៥ ខ្សែប្រយុទ្ធឆ្នើមប្រធានក្រុម Cristiano Ronaldoរកបាន១គ្រាប់ទៀត និងនៅនាទីទី៨៨ជិតចប់ការប្រកួតទៅហើយកីឡាករ João Félix រកបាន១គ្រាប់ទៀត។ ចប់ការប្រកួតព័រទុយហ្គាល់យកឈ្នះក្រុមអង់ដូរ៉ា ៧ទល់០ដែលធ្វើឲ្យព័រទុយហ្គាល់៥ប្រកួតមិនដែលចាញ់ទេ ដោយឈ្នះ៣ប្រកួត និងស្មើ២ប្រកួត។

សូមបញ្ជាក់ថា ក្រោយពីប្រកួតលក្ខណៈមិត្តភាពអន្តរជាតិនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិបារាំងនៅថ្ងៃទី១៥ វិច្ឆិកានេះ វេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជា ក្នុងជំនួប UEFA National League និងប៉ះក្រុមម្ចាស់ផ្ទះក្រូអាតទៀតក្នុងពានរង្វាន់នេះដែរ ៕ដោយ៖ភារៈ

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print