ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋក្រីក្រីរស់នៅក្នុងសង្កាត់ទាំង៨ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ (Covid19) ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ
សូមអំពាវនាវជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសូមចូលរួមគោរព និងអនុវត្តតាមសេចក្ដីណែនាំ វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ អនុវត្តវិធានការពារ ដូចជាពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែល រក្សាគម្លាត និងត្រូវមានអនាម័យជាប់ជានិច្ច ។
សូមឱ្យតាមអាហារដ្ឋាន ភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារ ឬទីជួបជុំទាំងឡាយត្រូវអនុវត្តវិធានការពារ ពីការប្រកាស និងណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕សណ្តោស