ស្វាមីអនាគតអនុប្រធានាធិបតីអាមេរិក នឹងចូលរួមធ្វើការជាមួយប្រពន្ធ

ចែករំលែក៖

មេធាវី Douglas Emhoff ​ ស្វាមីរបស់លោកស្រី Kamala Harris អនាគតអនុប្រធានាធិបតីអាមេរិក បានប្រកាសឈប់ពីការងារដើម្បី មកចូលរួមជាមួយភរិយា ក្នុងការដឹកនាំអាមេរិក ក្នុងរដ្ឋាភិបាលថ្មីរបស់លោក បៃឌិន ។
តាមសារព័ត៌មាន​ RT ​លោក Emhoff នឹងចាកចេញពីក្រុមហ៊ុនច្បាប់ ​DLA Piper នៅថ្ងៃទី​២០ខែមករាឆ្នាំ​២០២១ ពេលលោកបៃឌិន ស្បថចូលកាន់តំណែង រួមជាមួយភរិយារបស់លោកគឺលោកស្រី Kamala Harris​។ ​នៅពេលនេះអ្នកនាំពាក្យលោកបៃឌិន បានបញ្ជាក់ថា «លោក ​Douglas Emhoff ​បានចូលរួម​ធ្វើការជាមួយក្រុមការងារ​ ផ្ទេរអំណាច​របស់​ Biden/Harris ។ ក្រៅពីលោក​ Emhoff នៅមានអ្នកឯកទេសវិភាគ​របស់បណ្តាញ​ព័ត៌មាន MSNBC ៣រូប​ ក៏បានចូលរួម​បម្រើក្នុងរដ្ឋាភិបាលរបស់លោកបៃឌិនផងដែរ​។
នៅពេលនេះ លោក ​Emhoff មិនទាន់កាន់តំណែងណាមួយនៅឡើយទេ​ ។ ក្រៅពីនេះ បុគ្គលិករបស់ MSNBC ៣រូបគឺ Barbara McQuade, Richard Stengel និង Ezekiel Emanuel ​ក៏នឹងចូលរួម ជាមួយក្រុមការងារច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ​​និងក្រុមប្រឆាំងកូវីដ​-១៩ របស់លោកបៃឌិន​ដែរ។
នៅថ្ងៃទី​១១ខែវិច្ឆិកា លោកចូ បៃឌិន បានជ្រើសរើសលោក Ron Klain ធ្វើជាប្រធានការិយាល័យ​សេតវិមាន ដែលជា​តំណែង​មានឥទ្ធិពលបំផុតនៅសេតវិមាន។ លោក Ron Klain គឺជាទីប្រឹក្សា​ដែលគួរឲ្យទុកចិត្ត បំផុតរបស់លោកបៃឌិន​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print