ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានយុវជនប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នាហើយបុកគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ជួយសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតនៅភូមិទូលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ថាល់ សីហា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ (២០១២) ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1១C-៩៨៩៩ខូចខាតយ៉ាងដំណំ។
ចំណែកភាគីម្ខាងទៀតមានឈ្មោះយឿន ស្រីណុច ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ មាឃ ចាន់ឌី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១M-១៤០២។
បើតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ (២០១២) ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1១C-៩៨៩៩នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ក្នុងទិសដៅពីលិចមកកើត
ក៏បុកជាមួយនឹងម៉ូតូមួយគ្រឿង
ម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១M-១៤០២ ជិះគ្នា២នាក់ដែលកំពុងធ្វើដំណើរពីទិសខាងកើតទៅលិចបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ជនរងគ្រោះទាំង៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្វាយរៀង។ចំណែក
មធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿងសមត្ថកិច្ចវាស់វែងរកខុសត្រូវនិងអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រកម្ទេសដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ ដោយ៖ យឹម សុថាន