ស្កុតឡេនកក់កៅអីទៅកាន់វគ្គជម្រុះផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូក្រោយខកខានរយៈពេល២៣ឆ្នាំ

ចែករំលែក៖

ការអវត្តមានរយៈពេល ២៣ ឆ្នាំរបស់ស្កុតឡេនពីការប្រកួតព្រឹត្តិការណ៍យូរ៉ូបានបញ្ចប់ជាស្ថាពរបន្ទាប់ពីទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រលើក្រុមជម្រើសស៊ែប៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ដែលជ័យជម្នះនេះធ្វើឲ្យក្រុមស្កុតឡេនកក់កៅអីទៅកាន់វគ្គប្រកួតជម្រុះផ្តាច់ព្រ័ត្របន្តទៀត។

អ្នកចាំទី David Marshall បានសង្គ្រោះយ៉ាងអស្ចារ្យពីការស៊ុតបាល់ប៉េណាល់ទីដោយ Aleksandar Mitrovic សម្រាប់ជ័យជម្នះ ៥-៤ ភ្លាមៗបន្ទាប់ពីក្រុមទាំង២ប្រកួតក្នុងលទ្ធផល១-១ នៅទីក្រុងប៊ែលក្រែន ប្រទេសស៊ែប៊ី

ការប្រកួតរវាងស៊ែប៊ី និងស្កុតឡេនកាលពីយប់មិញនេះ នៅតង់ទី១ក្រុមទាំង២បានសម្រុកគ្នាទៅវិញទៅមក ហើយការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះគឺមានច្រើនជាង ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បានទាំងសងខាង

ចូលដល់ការប្រកួតតង់ទី២ កីឡាករខ្សែប្រយុទ្ធស្លាប Ryan Christie បានធ្វើឱ្យក្រុមស្កុតឡេនក្រោមការដឹកនាំរបស់លោក Steve Clarke រកគ្រាប់បាល់នាំមុខនៅនាទីទី៥២ ប៉ុន្តែ Luka Jovic របស់ស៊ែប៊ីដែលប្តូរចូលក្នុងតង់ទី២ រកគ្រាប់បាល់១គ្រាប់នៅចុងម៉ោងគឺនៅនាទីទី៩០ ធ្វើឲ្យក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា១ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុមទាំង២ត្រូវកាត់សេចក្តីរកអ្នកឈ្នះដោយស៊ុតបាល់ប៉េណាល់ទី ក្រុមជម្រើសជាតិស្កុតឡេនបានស៊ុតបាល់ប៉េណាល់បាន៥គ្រាប់ពេញដោយកីឡាករ GriffithsMcGregorMcTominayMcBurnieMcLean ។ ចំណែកក្រុមម្ចាស់ស៊ែប៊ីស៊ុតបាល់ប៉េណាល់ទីបានតែ៤គ្រាប់ប៉ុណ្ណោះដោយកីឡាករ TadićJovićGudeljKataiហើយកីឡាករ Mitrovi បានស៊ុតបាល់ប៉េណាល់ទីចុងក្រោយមិនចូលដោយត្រូវអ្នកចាំទីស្កុតឡេនសង្គ្រោះបាល់បាន ធ្វើឲ្យស្តុកឡេនឈ្នះក្នុងលទ្ធផលប៉េណាល់ទី៥ទល់៤។

បច្ចុប្បន្នក្រុមរបស់លោក Steve Clarke ប្រកួតមិនដែលចាញ់សោះដែលជាការប្រកួតល្អបំផុតក្នុងរយៈពេល៤៤ឆ្នាំរបស់ស្កុតឡេន ហើយនឹងត្រូវជួបជាមួយអង់គ្លេសក្រូអាត និងសាធារណរដ្ឋឆែកក្នុងពូល D នៅវគ្គផ្តាច់ព្រ័ត្រជម្រុះយូរ៉ូដែលត្រូវពន្យារពេលនៅរដូវក្តៅខាងមុខនេះ។

សូមបញ្ជាក់ថា ការប្រកួតជម្រុះយូរ៉ូវគ្គ Play offs កាលពីរាត្រីថ្ងៃទី១២ វិច្ឆិកាម្សិលមិញ ក្រៅពីការអបអរសាទរក្រុមជម្រើសជាតិស្កុតឡេនក្រុម៣ទៀតក៏ទទួលបានលទ្ធផលផងដែរគឺក្រុមជម្រើសជាតិហុងគ្រីយកឈ្នះក្រុមភ្ញៀវអ៊ីស្លង់ ២ទល់១, ក្រុមជម្រើសជាតិស្លូវ៉ាគីយកឈ្នះក្រុមជម្រើសជាតិអៀរឡង់ខាងជើង ក្នុងលទ្ធផល ២ទល់១ ក្នុងម៉ោងបន្ថែមនិងក្រុមជម្រើសជាតិម៉ាសេដូនាខាងជើងយកឈ្នះក្រុមជម្រើសជាតិហ្សកហ្ស៊ីក្នុងលទ្ធផល១ទល់០ ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print