​សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ករណីលួចមានស្ថានទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​) 

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបាន
សមត្ថកិច្ចឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅចំណុចភូមិព្រៃឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

​សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ
ហួន បញ្ញា (​អ្នក​ឆក់​)  អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុជនសង្ស័យនិងម្នាក់ទៀតមាន​ឈ្មោះ ស្វិត (​អ្នក​ឌុប​)  បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូមួយគ្រឿងឌុប​គ្នា​តាម​ពីក្រោយសិស្សសាលា​ម្នាក់ឈ្មោះ សែម ស​ក្ខិ​ណា ភេ​ទស្រី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទី​លំ​នៅភូមិ​អណ្តូង​តា​សី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង រហូតមកដល់​ចំណុចភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទតែមិនបានសម្រេច ហើយជនសង្ស័យបានធាក់ម៉ូតូនារីរងគ្រោះផ្តួល ហើយ​ជិះ​រត់គេចខ្លួន​មក​ទិស​ខាង​ត្បួ​ង​។

ប្រភពបន្តថា ក្រោយមក​ប្រជាពលរដ្ឋ​នៅក្បែរនោះបានឃើញសកម្មភាពខាងលើក៏ជិះម៉ូតូដេញតាមពីក្រោយ ហើយចៃដន្យក៏ជួបសមត្ថកិច្ចកំពុងល្បាតចល័ត ក៏​ជួយ​ដេញតាម​រហូតមកដល់​ខាងជើង​ផ្សារ​វាល​យន្ត ជនសង្ស័យ​ទាំងពីរ​បាន​ជិះ​ម៉ូតូ​ទៅបុក​ម៉ូតូ​ប្រជាពលរដ្ឋ​ធ្វើឱ្យដួលម៉ូតូ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួនបានឈ្មោះ ហួន បញ្ញា ចំណែកឯ​ឈ្មោះ ស្វិត បាន​លើក​ម៉ូតូ​ជិះ​រត់​គេចខ្លួនបាត់​ស្រមោល។

...

បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យមក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ដើម្បី​ធ្វើការ​សាកសួរ​និងកសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្តតាមច្បាប់៕ ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print